ចិន៖ កាលពីថ្ងៃទី ១៤ កញ្ញា ថ្មីៗនេះ ក្រុមសន្តិសុខ បានប្រទះឃើញវិដេអូ ជនសង្ស័យ មួយរូបក្នុង ករណី រំលោភ។ តាមរយៈវិដេអូ ក្នុងកាម៉េរា សុវត្ថិភាព នៅក្នុងអាគារ County នៃខេត្ត Hunan ប្រទេសចិន នោះបានអោយដឹងថា ជនសង្ស័យអាចជា អ្នកស្គាល់គ្នាជាមួយជនរងគ្រោះ។ តាមប្រភពព៌តមាន បានអោយដឹងទៀតថា កាលពីថ្ងៃ ទី ១១ កញ្ញា នៅសណ្ឋាគារ Yongxing មាននារីវ័យក្មេងម្នាក់ ត្រូវបានគេរំលោភ ក្នុងស្ថានភាពដែលនាងស្រវឹង។ ពេលដែលនាង ដឹងខ្លួនទើបដឹងថា នាងត្រូវបាន មិត្តភក្រ័ ច្រកស្រាអោយស្រវឹង រួចយកទៅរំលោភ ។ ប្រភពព៌តមានដដែលបាន បន្តអោយដឹងទៀតថា ជនល្មើស ត្រូវបានប៉ូលីសធ្វើការ ឃាត់ខ្លួន បានភ្លាមៗ បន្ទាប់ពីជនរងគ្រោះ ដាក់ពាក្យបណ្តឹង ហើយលុះដល់ថ្ងៃទី ១៤ កញ្ញានេះ ទើបគេប្រទះ ឃើញវិដេអូ ដែលជនល្មើស បីជនរងគ្រោះ ចូលសណ្ឋាគារដើម្បី យកទៅរំលោភ៕
ប្រភព:khmer-note