ហៃគូ៖ តាមសារព័ត៌មានបរទេសកាល ពីថ្ងៃចន្ទម្សិលមិញ បានបង្ហាញនូវរូបភាពជាច្រើនសន្លឹក នៃសកម្មភាពនិស្សិតប្រុសស្អាតម្នាក់បានទៅអង្គុយនៅកណ្តាលផ្លូវហើយ ស្រាតខោអាវ បង្ហាញកេរ្តិ៍ខ្មាស
សាធារណជនក៏ត្រូវប៉ូលិសចាប់វាយខ្នោះតែម្តង។
ហេតុការណ៍និស្សិតរូបស្អាតអង្គុយស្រាតបង្ហាញរូបអាក្រាតកាយដាក់ អ្នកធ្វើដំណើរនេះ បានកើតឡើងនៅកណ្តាលផ្លូវចំណុចភ្លើងស្តុបមួយនៃក្រុងហៃគូ នៃខេត្តហៃណានភាគពាយព្យប្រទេសចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ថ្មីៗនេះ។
និស្សិតរូបនេះមានអាយុខ្ទង់២០ឆ្នាំ បានចាប់ផ្តើមអង្គុយកណ្តាលផ្លូវ រួចបានសម្រាត សម្រូតខោ ដោះអាវចេញជាបន្តបន្ទាប់រហូតនៅខ្លួនទទេ រួចធ្វើកាយវិការដាក់នារីៗថែមទៀត ផង ប៉ូលិសក៏មកចាប់ដាក់ខ្នោះដើម្បីធ្វើការស៊ើបអង្កេតបន្ត៕

ដកស្រង់ពី :
វាលឥន្ទ្រី