រាជធានីភ្នំពេញ ៖ បន្ទាប់ពីធ្វើការ ជួបប្រជុំពិភាក្សាគ្នាអស់រយៈពេលជាង ៤ម៉ោង នៅក្នុងវិមានរដ្ឋសភាជាតិ ថ្នាក់ដឹកនាំកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែង
ការណ៍រួម ដែលមាន៣ចំណុចសំខាន់ៗដើម្បីធ្វើការអនុវត្តន៍។
ទាក់ទងនឹងដំណើរការនៃកិច្ចប្រជុំនេះ ខាងភាគីគណបក្សទាំង២ នៅតែបន្តរក្សានូវគោលជំហររៀងៗខ្លួន ដោយខាងភាគីគណបក្សសង្គ្រោះជាតិ បានទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យដើម្បីធ្វើការ ស៊ើបអង្កេតលើភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោត ចំណែកខាងភាគីគណបក្សប្រជាជន នៅតែបន្តរក្សាទទួលយកលទ្ធផលបោះឆ្នោតដែលបានប្រកាសដោយ គ.ជ.ប ដដែល៕

ដកស្រង់ពី :
វាលឥន្ទ្រី