ចិន៖ ស្រ្តីម្នាក់បានស្រែក ឡូឡា នឹងដោះអាវ ទ្រនាប់ បោះចោលនៅមុខក្រុមហ៊ុន មួយក្នុងខេត្ត Jiangsu ប្រទេសចិន ដោយសារមូលហេតុ តែមួយគត់ គឺក្រុមហ៊ុនបានល្មើស គោលនយោបាយ ខ្លួនថានឹងផ្តល់ សំណង ដល់បុគ្គលិក។ តាមប្រភពពត៌មានបានអោយដឹងថា ប្តីរបស់ស្រ្តី ម្នាក់នេះ បានបាត់បង់ជីវិត ក្នុងខណៈពេលបំពេញការងារអោយក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនមួយនេះ មិនព្រមផ្តល់សំណង ផ្លូវចិត្ត ដល់បុគ្គលិក តាមគោលការរបស់ខ្លួនឡើយ។ នាងបានស្រែក ឡូឡា នៅទីធ្លា Yellow Book នៅមុខអាគារក្រុមហ៊ុន ដោយប្រកាសស្វែងរក មុខអ្នកដែលទទួលខុសត្រូវ ផ្នែកធនធានមនុស្ស ប៉ុន្តែគ្មាននរណាម្នាក់ ចេញមុខមកដោះស្រាយឡើយ មានតែបុគ្គលិក ជាច្រើននាក់ឈរមើលនាង។ មួយសន្ទុះក្រោយមក នាងក៍បាន ដោះអាវទ្រនាប់ និង ខោក្នុងបោះចោល និងបន្តស្រែកឡូឡា រហូតដល់មានសន្តិសុខមកធ្វើការ ឃាត់សកម្មភាពរបស់នាង។ នេះជារឿងមួយដែល ជាបញ្ហារបស់អ្នកគ្រប់គ្រងធនធាន មនុស្សរបស់ក្រុមហ៊ុនដែលគ្មានភាពទំនួលខុសត្រូវ តាមគោលនយោបាយរបស់ខ្លួន ដែលជាហេតុនាំ អោយប្រសិទ្ធភាពការងារ របស់បុគ្គលិកមានការ អន់ថយ៕




khmer-note