ភ្នំពេញ: កិច្ចប្រជុំកំពូល រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមហើយកាលពីម៉ោង៩ព្រឹក ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៣នេះ ដើម្បីដោះស្រាយជម្លោះរវាងគណបក្សនយោបាយទាំងពីរ។
សម្តេចហ៊ុន សែន ដឹកនាំក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជា ហើយលោក សម រង្ស៊ី ដឹកនាំខាងក្រុមគណបក្សសង្គ្រោះជាតិ។
សម្តេចហ៊ុនសែន និងលោក សម រង្ស៊ី បានចាប់ដៃគ្នាស្វាគមន៍មុនពេលចាប់ផ្តើមកិច្ចប្រជុំ។
ជំនួបកំពូលនេះ គឺដើម្បីរិះរកដំណោះស្រាយរួមមួយ ដើម្បីឲ្យសម័យប្រជុំលើកដំបូងនៃរដ្ឋសភា អាចបើកដំណើរការបាននៅថ្ងៃទី២៣ ខែកញ្ញា តាមការអញ្ជើញរបស់ព្រះមហាក្សត្រ។
មុនពេលកិច្ចប្រជុំ លោក សម រង្ស៊ី បាននិយាយថា ការប៉ះទង្គិចគ្នារវាងបាតុករនិងសមត្ថកិច្ច ក៏អាចនឹងលើកយកមកពិភាក្សាផងដែរ។
គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ សែន លោក សាយ ឈុំ លោក ស ខេង និងជំនួយការ លោក ឈាង វុន .សក់ សេដ្ឋា.សោម សឿន
គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី លោក កឹម សុខា លោក កួយ ប៊ុនរឿន និងជំនួយការ លោកប៉ុល ហំម លោក យឹម សុវណ្ណ លោក សុន ឆៃ និង លោក អេង ឆៃអ៊ាង៕ -
ប្រភពពី
CEN