កិច្ចប្រជុំកំពូលុរវាងថ្នាក់ដឹកនាំគណបក្សនយោបាយឈ្នះឆ្នោតទាំងពីរ បានចាប់ផ្តើមហើយតាំងពីម៉ោង០៩និង១០នាទីព្រឹកនៅវិមានរដ្ឋសភាជាតិ ខណៈដែលវត្តមានបាតុករចំនួនខ្ទង់ម៉ឺននាក់ដែលជួបជុំគ្នានៅទីលាន ប្រជាធិបតេយ្យកំពុងរង់ចាំស្តាប់លទ្ធផលនៃកិច្ចប្រជុំនេះ។
សមាសភាពនៃកិច្ចប្រជុំកំពូលរបស់គណបក្សនយោបាយឈ្នះឆ្នោតទាំងពីរនៅពេល ព្រឹកនេះមានការកើនឡើងពីគម្រោងដែលបានគ្រោងទុកជាមុន ដោយខាងគណបក្សប្រជាជនកម្ពុជាបញ្ចូលបន្ថែមឯកឧត្តម ឈាង វុន បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៅមណ្ឌលខេត្តបាត់ដំបង និងខាងគណបក្សសង្គ្រោះជាតិបញ្ចូលបន្ថែម
ឯកឧត្តម សុន ឆ័យ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៅមណ្ឌលរាជធានីភ្នំពេញ។
ដូច្នេះ សមាសភាពខាងគណបក្សកាន់អំណាចរួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន,ឯកឧត្តម ស ខេង ,ឯកឧត្តម សាយ ឈុំ ,ឯកឧត្តម សក់ សេដ្ឋា,
ឯកឧត្តម ឈាង វុន និង ឯកឧត្តម សោម ឌឿង រីឯសមាសភាពខាងគណបក្សប្រឆាំងរួមមាន៖ ឯកឧត្តម សម រង្ស៊ី,ឯកឧត្តម កឹម សុខា,ឯកឧត្តម ប៉ុល ហំម,ឯកឧត្តម យឹម សុវណ្ណ,ឯកឧត្តម គួយ ប៊ុនរឿននិង ឯកឧត្តម អេង ឆៃអ៊ាង៕

ផ្តល់សិទ្ធដោយ Khmer79