
ខេត្ដសៀមរាប៖ តូបអាជីវករលក់ដូរជាច្រើនតូប និងទ្រព្យសម្បត្ដិលក់ដូរ ជាច្រើនទៀត នៅផ្សារវត្ដពោធិលង្ការ ដែលមានទីតាំងនៅក្បែមាត់ស្ទឹងសៀមរាប ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបានអគ្គីភ័ឆេះបំផ្លាញ ដែលគេសង្ស័យជាដំបូងថា អាច ទុសេខ្សែភ្លើង ។
ហេតុការណ៏នេះ កើតឡើងនៅម៉ោងជិត១០យប់ ថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០១៣នេះ ហើយរលត់ទៅវិញនៅជាង១១យប់ ប៉ុន្ដែមិនបណ្ដាលឲ្យរាលដាល ដល់ផ្ទះពលរដ្ឋនៅក្បែនោះឡើយ។
សមត្ថកិច្ចមិនទាន់ដឹងថា អគ្គីភ័យនេះ បណ្ដាលពីអ្វីច្បាស់លាស់ និងរងការខូចខាតទ្រព្យសម្បត្ដិអស់ប៉ុន្មាននៅក្នុង ឧបទ្ធវហេតុនេះ នៅឡើយទេ ដោយរងចាំជំនាញធ្វើស្ថិតិជាក់ស្ដែង។
តាមការពិនិត្យជាក់ស្ដែង អគ្គីភ័យនេះ មានរថយន្ដពន្លត់អគ្គីភ័យជាច្រើនអង្គភាព មកជួយអន្ដរាគមន៏បាញ់ទឹកពន្លត់ ក្នុងនោះមានដូចជា រថយន្ដពន្លត់អគ្គីភ័យស្នងការនគរបាលខេត្ដ អាជ្ញាធរអប្សរា និងរថយន្ដពន្លត់អគ្គីភ័យកងរាជអាវុធហត្ថខេត្ដសៀមរាបជាដើម។
គួរំលឹកថា កាលពីឆ្នាំ២០១២ អគ្គីភ័យបានលេបត្របាក់តូបលក់ដូរ របស់អាជីវករផ្សារវត្ដពោធិក្បែមាត់ស្ទឹងអស់ជាច្រើនរយតូបផងដែរ ដែលហេតុការណ៏នោះបណ្ដាលមកពីភ្លើងធូបសែនដូនតា៕
_______________________
ប្រភពពីនគរវត្ត