រាជធានីភ្នំពេញ ៖ ស្ត្រីមួយចំនួនដែល និយមភាពស៊ីវិល័យ ឆើតឆាយ មិនត្រឹមតែធ្លាប់គិត អំពីការវះកាត់កែសុដន់ ឲ្យណែនមូលក្លំល្អ ប៉ុណ្ណោះទេ គឺគេគិតជ្រៅជាងនេះទៀត រហូតដល់ស្វែងរកសេវា ដែលអាចធ្វើការវះកាត់
កែកុនយោនី របស់ខ្លួនដើម្បីឲ្យ ប្រសើរជាងមុន សម្រាប់ទាក់ទាញដៃគូផងដែរ។
ស្ត្រីមួយចំនួនទៀត ប្រាថ្នាចង់វះកាត់យោនី បែបនេះ ចង់បង្ហាញ ពីភាពនៅក្រមុំព្រហ្មចារី។នៅកម្ពុជាយើង មិនសូវមានករណី បែបនេះច្រើនទេ។ ប៉ុន្តែគ្រូពេទ្យរបស់យើង ពិតជាធ្លាប់ បានទទួល អំពីការសាកសួរអំពីការវះកាត់ កែយោនី ពីស្ត្រីមួយចំនួន។ តើអ្នកគួរ តែធ្វើការវះកាត់ យោនី ដោយប្រថុយប្រថាន បែបនេះឬទេ ? ពិតហើយដែលការវះកាត់ យោនី គេធ្វើឡើងក្នុងបំណង កែកុនធ្វើឲ្យ យោនី តឹងណែនល្អនិងមានគោលបំណង ដើម្បីបង្កើនការស្រើបស្រាល សប្បាយនៅពេលរួមភេទ។
ប៉ុន្តែចូរអ្នកទាំងអស់គ្នា ចាំចុះថាគ្រូពេទ្យភាគច្រើន នឹងមិនណែនាំឲ្យ ស្ត្រីណាម្នាក់ធ្វើការវះកាត់ យោនី ដើម្បីកែកុនទ្រង់ទ្រាយរបស់វា នោះទេ។ ផលប្រយោជន៍ នៃការវះកាត់ យោនី គឺមិនប្រាកដប្រជាឡើយ។ ពេលខ្លះវះកាត់ មិនសមដូចបំណង ហើយពេលខ្លះទៀត វាបង្កគ្រោះថ្នាក់។ ការវះកាត់ យោនី គឺគ្មានការធានាសុវត្ថិភាពទេ ប៉ុន្តែផលវិបាករបស់វា អាចធ្ងន់ធ្ងរ។ ផលវិបាកទាំងនោះ អាចរួមមាន ការឆ្លងមេរោគ ការមានស្លាកស្នាម បត់ជើងតូចដោយមិនដឹងខ្លួន បាត់បង់ការទទួលដឹងផ្នែកអារម្មណ៍ និងអាចឈឺចាប់ពេលរួមភេទ ៕