ខូឡូរ៉ាដូ ៖ បើគិតមកដល់ត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ មានមនុស្សប្រមាណជាង៥០០នាក់ ហើយដែលបានបាត់ខ្លួន ដោយសារតែហេតុការណ៍គ្រោះទឹកជំនន់ដ៏ខ្លាំង ដែលមិនធ្លាប់មានពីមុនមកនៅ
ក្នុងរដ្ឋ ខូឡូរ៉ាដូ សហរដ្ឋអាមេរិក។
ប្រភពពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយដើម្បីធ្វើការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះដោយសារតែការវាយប្រហារដោយជំនន់ទឹកភ្លៀងដ៏ ខ្លាំង ដែលបញ្ហានេះបានក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរសម្រាប់ក្រុមអ្នកជួយ សង្គ្រោះ ព្រោះទឹកជំនន់បានបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូគមនាគមន៍ជាច្រើនកន្លែងនៅក្នុងរដ្ឋនេះ។
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសអាសន្ននៅតំបន់រដ្ឋខូឡូរ៉ាដូ ដោយលោកបានចេញបញ្ជាឲ្យក្រុមសមត្ថកិច្ចជួយជម្លៀសប្រជាពលរដ្ឋដែល រស់នៅតំបន់គ្រោះថ្នាក់ឲ្យចាកចេញទៅរកទីសុវត្ថិភាព។ គួររំលឹកផងដែរ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានមនុស្សចំនួន៥នាក់ហើយ ដែលបានស្លាប់ និងបាត់ខ្លួនជាច្រើនរយនាក់ទៀត ដោយសារតែគ្រោះទឹកជំនន់៕