ក្រុងណៃរូប៊ី៖ តាមគេហទំព័រចិនឆាយណាដេលីកាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានវាយប្រហារអគារពាណិជ្ជកម្មផ្សារទំនើបមួយនៅក្នុងរដ្ឋធានីណៃរូប៊ី ប្រទេស កេនយ៉ានៅថ្ងៃសៅរ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់៣៩ នាក់ របួសច្រើននាក់ រួមមានទាំងសាច់ញាតិជិតស្និទ្ធរបស់លោកប្រធានាធិបតីកេនយ៉ា និងកុមារផងដែរ។ នៅក្នុងការវាយប្រហារនេះបង្កឡើងដោយក្រុមសុម៉ាលីអ៊ីស្លាមនិយម Al Islamist Shabaab ។
សមរភូមិប្រយុទ្ធគ្នាកណ្តាលផ្សារទំនើប Westgate Mall និងមានប្រជាប្រិយនៅរដ្ឋធានីណៃរូប៊ីនេះ មានមនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់ភ្លាមៗ នេះបើយោងតាមកាកបាទក្រហម របស់ប្រទេសកេនយ៉ាកាលពីថ្ងៃសៅរ៍។ ប៉ុន្តែថ្ងៃអាទិត្យ តួលេខអ្នកស្លាប់មានចំនួន៣៩នាក់ នេះមិនទាន់គិតដល់ចំនួនអ្នករបួសដ៏ច្រើននៅឡើយទេ។
ស្ថានទូតចិននៅរដ្ឋធានីណៃរូប៊ីប្រទេសកេនយ៉ា បានឱ្យដឹងជំហានដំបូងថាការស្រាវជ្រាវរកឃើញបឋមបានបង្ហាញថាមិនមានជនរងគ្រោះជាជនជាតិចិននោះទេ ដោយសារពួកគេនៅឆ្ងាយពីការវាយប្រហារនេះ។

ប្រភពនេះបានបន្តថា ការបាញ់ប្រហារនៅម៉ោង09:00 GMTបានចាប់ផ្តើមជាបន្តបន្ទាប់ពីតាំងពីដំបូងដូចជាសមរភូមិមួយ កងទ័ពស្ថិតនៅជុំវិញផ្សារវេស្ទហ្គេត មានប៉ូលិស និងទាហាន នៅក្នុងអគារមានសកម្មប្រយុទ្ធអ៊ីស្លាមហើយបាញ់រះគ្នាពេញក្នុងហាង, ដែលគេនិយាយថាហាងវាយប្រហារដោយហាង មនុស្សម្នាដែលមានទាំងកូនតូចៗផងបានផ្អើលរត់ចេញមកកាន់ដងផ្លូវ។
មន្ត្រីប៉ូលិសមួយរូបបានឱ្យដឹងថា ខ្មាន់កាំភ្លើងស្ថិត នៅខាងក្នុងផ្សារទំនើបវេស្ទីហ្គេតដ៏ធំបំផុតមួយរបស់ប្រទេសកេនយ៉ាដែលជាទីប្រមូលផ្តុំនៃបណ្តាជនជាតិមិនមែនអ៊ីស្លាម និងមានប្រជាប្រិយភាពសម្រាប់ជនបរទេសនានា ពួកគេបានបាញ់រារាំងមិនអាចឲ្យចូលបាន។
ដោយឡែក Vipool Shah អាយុ៦៤ឆ្នាំ អ្នកស្ម័គ្រចិត្ត ឈរបួនដប់ម៉ែត្រពីច្រកចូលផ្សារទំនើប និងហាងលក់ស្បែកជើង បានចង្អុលទៅកាន់កុមារដែលដេកនៅកន្លែងថ្លុកឈាមបាននិយាយថា៖ "យើងបានទទួលសាកសពបីពីហាងនេះ" ។

បន្ទាប់មក Vipool Shah បានបែរទៅហាងប៊ឺហ្គឺមួយក្បែរកន្លែងដែលក្រុមតន្ត្រីតែងលេង និងម្ហូបអាហារដ៏រាយប៉ាយ ប្រាប់បន្តថា៖ «សាកសពប្តីប្រពន្ធទាំងពីរនាក់នៅទីនេះ។
ការវាយប្រហារនេះបានបង្ហាញថាសម្រេចបាននូវផលប៉ះពាល់ជាអតិបរមាដោយគោលដៅផ្ដោតសំខាន់ទៅកន្លែងដែលសម្បូរដោយវត្តមានជនបរទេសមកពីលោកខាងលិចក៏ដូចជាការប្រកាសដល់កេនយ៉ាមួយនេះ។
ភ្លាមៗស្ថានទូតប្រទេសបារាំងបានឱ្យដឹងថា ប្រជាពលរដ្ឋរបស់ខ្លួន២នាក់បានស្លាប់ ខណៈក្រសួងការបរទេសសហរដ្ឋអាមេរិក បានឱ្យដឹងថាវាមានរបាយការណ៍ថាពលរដ្ឋអាមេរិកត្រូវបានរងរបួស ឯចក្រភពអង់គ្លេសបានឱ្យដឹងថា ជនជាតិរបស់ខ្លួនពិតជារងផលប៉ះពាល់។

ក្រុម Al Shabaab ដែលជាបណ្តាញក្រុមអាល់កៃដាសូម៉ាលីបានប្រយុទ្ធនេះដោយខឹងប្រទេសកេនយ៉ាថាបានបញ្ជូនកងថែរក្សាសន្តិភាពរបស់ប្រទេសកេនយ៉ា ទៅបណ្តារដ្ឋផ្សេងទៀតទៅប្រយុទ្ធនឹងក្រុមអ៊ិស្លាមនិយមសូម៉ាលីនេះតែងបានគំរាមម្តងហើយម្តងទៀតថានឹងមានការវាយប្រហារនៅលើទឹកដីក្រុងណៃរូប៊ី ប្រទេសកេនយ៉ាប្រសិនបើមិនបានដកកងទ័ពរបស់ខ្លួនចេញពីបណ្តាប្រទេសនៃទ្វីបអាហ្វ្រិក៕
ប្រភព