ប្រទេសចិន ៖ ស្ត្រីម្នាក់រស់នៅតំបន់ដាច់ស្រយាល នៅចុងខាងលិចរបស់ប្រទេសចិន ត្រូវគេរកឃើញថា គាត់មានអាយុ ១២៧ឆ្នាំ ជាហេតុនាំឲ្យគាត់ក្លាយជាមនុស្ស ដែលមានអាយុច្រើនជាងគេ នៅក្នុងពិភពលោកនេះ
ប៉ុន្តែ ក្រុមអ្នកជំនាញ បានបង្ហាញនូវមន្ទិលសង្ស័យ ជុំវិញបញ្ហានេះ ដោយសារតែគ្មានប្រព័ន្ធ បញ្ជាក់កំណើត ដែលគួរឲ្យជឿទុកចិត្ត។
ទំព័រសារព័ត៌មានចិនមួយ បានអះអាងថា ស្ត្រីម្នាក់នោះមានឈ្មោះ Alimihan Seyiti រស់នៅតំបន់ស៊ីនជាំង ហើយគាត់មកពីទីប្រជុំជនកាសហ្កា ជិតព្រំដែនគៀហ្គីស្ថាន បានកើតនៅថ្ងៃ ២៥ខែមិថុនា ឆ្នាំ១៨៨៦ កាលពីលោក Grover Cleveland នៅជាប្រធានាធិបតីអាមេរិក និងលោក William Gladstone ជានាយករដ្ឋមន្ត្រីអង់គ្លេស។
កំណត់ត្រាអំពីមនុស្ស អាយុវែងបំផុតនៅចិន មិនត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយសារគ្មានប្រព័ន្ធបញ្ជាក់កំណើត ដែលអាចជឿទុកចិត្តបាន ចាប់តាំងពីគណបក្សកុំម្មុយនីស្ត ចូលកាន់អំណាចនៅឆ្នាំ ១៩៤៩។ ដុច្នេះលោកយាយ Alimihan Seyiti ទំនងជាមិនអាចបំបែក ឯកទគ្គកម្មពិភពលោកបានទេ៕
