
បន្ទាប់ពីចុះជួបជាមួយមហាជន នៅវត្តវិហ់ាសួគ៍ កាលពីព្រឹកថ្ងៃទី ៩ កញ្ញានេះ គណបក្សសង្គ្រោះជាតិ បានចេញផ្សាយនូវ សេចក្តីជូនដំណឹងថ្មីមួយទៀត ពីផែនការសកម្មភាព របស់ថ្នាក់ដឹកនាំដែល នឹងចុះជួប មហាជន នៅផ្សារអូប្ញស្សីនាព្រឹកស្អែក វេលាម៉ោង ៨ ។ ហើយសម្រាប់ថ្ងៃទី ១១ កញ្ញា នឹង ចូលគាល់ព្រះមហាក្សត្រ ។
ថ្ងៃទី១២ កញ្ញា នឹងចុះជួបមហាជន នាខេត្តសៀមរាប ហើយត្រឡប់មកជួបមហាជននៅទីរួមខេត្ត បាត់ដំបង នាព្រឹកថ្ងៃទី ១៣ កញ្ញា នឹងចុងក្រោយជួបមហាជន នៅខេត្តពោធិសាត់នារសៀលថ្ងៃទី ១៣ កញ្ញា ឆ្នាំ២០១៣ ។
សម្រាប់សកម្មភាពផ្សេងៗ ខេមបូឌាផេក នឹងព្យាយាមទំនាក់ទំនង មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដើម្បីផ្សាយជូនជាដំណឹងនាពេលក្រោយ ៖