ខេត្តកំពង់ឆ្នាំង ៖ ស្ថិតក្នុង ជីវភាពក្រីក្រ ស្ត្រីម្នាក់បាននាំ កូនប្រុស អាយុ ៤ឆ្នាំ ជិះទូកទៅរើសខ្យង យកមកលក់ដើម្បីបានលុយ ទិញអង្ករច្រកឆ្នាំង ស្រាប់តែចៃដន្យអាក្រក់ បានលង់ទឹកស្លាប់ កណ្តាលទន្លេ ទាំងពីរនាក់ម្តាយកូន
គួរ ឲ្យអាណោចអាធ័ម បំផុត កាលពីវេលាម៉ោង ៨ព្រឹកថៃ្ងទី០៣ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចទំនប់ថ្នល់អំពិល ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ស្ត្រីរងគ្រោះមានឈ្មោះ ថូ សាមុំ ភេទស្រី អាយុ ៣៥ឆ្នាំ និងកូនប្រុស ឈ្មោះ ពៅ តុង អាយុ ៤ឆ្នាំ ស្ត្រីរងគ្រោះមានប្តីនិងកូន នៅក្នុងបន្ទុកចំនួន ៤នាក់ រស់នៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ នៅថ្ងៃកើតហេតុស្ត្រីរងគ្រោះ បាននាំកូនប្រុស ដែលមានអាយុ ទើបតែ ៤ឆ្នាំ ជិះទូកទៅរើសខ្យងដូចសព្វដង ប៉ុនែ្តអកុសលខណៈ កូនប្រុសតូច ឱនរើសខ្យង ក៏ធ្លាក់ចូលទៅក្នុទឹកទន្លេ ហើយស្ត្រីជាម្តាយឃើញដូច្នេះ ក៏លោតទៅជួយបណា្តលឲ្យ លង់ទឹកស្លាប់ ទាំងពីរនាក់តែម្តង ៕