រាជធានីភ្នំពេញ ៖ ជនជាតិជប៉ុនម្នាក់ ហៅនារីគថ្លង់ម្នាក់ ទៅរួមភេទច្រើនដង ថែមទាំងថតរូបទៀត តែអត់ឲ្យលុយត្រូវ នាងស្រែកផ្អើល ហើយធ្វើកាយវិការ លើកដៃលើកជើង តាំងពីលើផ្ទះសំណាក់ រហូតដល់ក្រោម
កាលពីវេលាម៉ោង ១២និង៣៥ នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣ នៅមុខផ្ទះសំណាក់ កាពីតូល ស្ថិតតាមផ្លូវ ១០៧ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
នារី.គថ្លង់រងគ្រោះ មានអាយុជាង ២០ឆ្នាំ រីឯបុរសជនជាតិជប៉ុន មានអាយុប្រហែលជិត ៣០ឆ្នាំ ប៉ុន្តែគេមិនដឹងថា អ្នកទាំង២រស់នៅឯណានោះទេ។ មុនពេលកើតហេតុ បុរសជនជាតិជប៉ុន បានបបួលនារីរងគ្រោះ ដែលជាមនុស្ស.គថ្លង់ មកដេករួមរក្សនៅបន្ទប់ ផ្ទះសំណាក់ កាពីតូល តាំងពីម៉ោង ៣រសៀល។ បើតាមកាយវិការរបស់នាងរងគ្រោះ គេកាត់យល់ថា បុរសនោះបានរួមរក្ស ជាមួយនាងជាច្រើនដង ហើយនៅ ខណៈកំពុងរួមរក្សនោះ គេបានថតវីដេអូទៀតផង ប៉ុន្តែបែរជាមិនឲ្យលុយ នាងទៅវិញ។ តាមកាយវិការនាងគ គេកាត់យល់ថា នាងទារលុយតែ ១០ដុល្លារទេ តែបុរសជនជាតិជប៉ុន ឲ្យតែ ៥ដុល្លារ។ ពេលនោះនាងរងគ្រោះ មិនព្រមសូម្បីតែអ្នករត់ម៉ូតូឌុប នៅកន្លែងកើតហេតុនោះ ក៏មិនព្រមដែរ ព្រោះយកនាងទៅដេក តាំងពីម៉ោង ៣រសៀលរហូតដល់ម៉ោង ១២យប់ជាង ឲ្យគ្នាតែ៥ដុល្លារ។ ក្រោយមក សមត្ថកិច្ច និងអ្នករត់ម៉ូតូឌុប បានជួយសម្រួល ឲ្យជនជាតិជប៉ុននោះ ឲ្យប្រាក់ទៅនាង.គ ថែម២ដុល្លារទៀតទើបនាងលែងរករឿង៕ 
ដកស្រង់ពី :
វាលឥន្ទ្រី