ខេត្តបន្ទាយមានជ័យ ៖ រថយន្តទំនើប ឡិចស៊ីស 470 ដែលអ្នកបើកបរទើបតែ ចេញពីផឹកស៊ីស្រវឹង បានរេចង្កូតធ្លាក់ចូលទឹកស្រះ ស្ថិតនៅមុខស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ តាមបណ្តោយផ្លូវជាតិលេខ៥ កាល
ពី វេលាម៉ោងជាង ៣ រសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០៣ ចំណុចស្រះបាញ់ឆែវ យាយវ៉ិត ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
មុនពេលកើតហេតុរថយន្ដ ឡិចស៊ីស 470 នេះបានបើកបរយ៉ាងលឿន តាំងពីស្ពានសែសិន ទំនងជាបើកបរ ចេញពីកន្លែងផឹកស៊ី ដោយបើករថយន្ដវេចង្កូតចុះឡើង រកបុកគេបុកឯង ពេញតាមដងផ្លូវជាតិលេខ ៥ តែសំណាងល្អរថយន្តនោះ បានបើកធ្លាក់ចូលក្នុងស្រះទឹក ដោយមិនគ្រោះថ្នាក់ដល់នរណាម្នាក់ទេ គ្រាន់តែខូចខាតរថយន្ដតែប៉ុណ្ដោះ សូម្បីតែបង្គោលភ្លើងនៅក្បែរនោះ ក៏គ្មានការខូចខាតដែរ។
អ្នកបើកបរ រថយន្តឈ្មោះ ធា ភេទប្រុស អាយុ២៧ឆ្នាំ ជាសន្តិសុខក្លឹបកំសាន្ត ខារ៉ាអូខេហ្គោលថោន។ ចំណែកម្ចាស់រថយន្តឈ្មោះ ភាព អាយុ ៤៨ឆ្នាំ ជាប្រធានមេសន្តិសុខ ក្លឹបកំសាន្តខារ៉ាអូខេ និងត្រូវជាបងថ្លៃម្ចាស់ក្លឹប និងខារ៉ាអូរខេ ហ្គោលថោន។ រថយន្ដ ឡិចស៊ីស 470 សេរីទំនើប ពណ៌ខ្មៅមួយគ្រឿង នេះពាក់ស្លាកលេខ ភ្នំពេញ ZW 5557 ជាកូនរបស់ថៅកែឈើ នៅទីរួមខេត្តបន្ទាយមានជ័យ ដែលចេញពីកន្លែងផឹកស៊ី ៕