យោងទៅតាមរបាយការណ៍របស់ប៉ូលីសអ៊ីស្រាអែល បានឲ្យដឹងថា ជនអន្តោប្រវេសន្តខុសច្បាប់២នាក់ ត្រូវបានចាប់ខ្លួន និងត្រូវបានចោទប្រកាន់ពីបទរំលោភនារីមា្នក់នៅពេលយប់រំលងអាធ្រា ត្រ។
ប៉ូលីសនៅក្នុងទីក្រុង ហៃហ្វា បាននិយាយថា ជនអន្តោប្រវេសន្តខុសច្បាប់ពីរនាក់នេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ។ ជនសង្ស័យទាំងពីរនាក់មានអាយុប្រហែល ៣០ឆ្នាំដូចគ្នា ហើយក៏ជាអ្នកស្គាល់គ្នាជាមួយនារីរងគ្រោះអាយុ ២៧ឆ្នាំនេះផងដែរ មុនពេលមានរឿងហេតុនេះកើតឡើង។
អ្នកនាំពាក្យម្នាក់របស់ប៉ូលីសក្នុងទីក្រុង ហៃហ្វា បាននិយាយថា បន្ទាប់ពីយប់រំលងអាធ្រាត្រមួយនៅក្នុងទីក្រុង ដែលជនសង្ស័យទាំងពីរជាគ្នីគ្នារបស់នារីរងគ្រោះនោះ បានទៅផឹកស្រានៅផ្ទះរបស់នាងទាំងបីនាក់ជុំគ្នា។ នៅក្នុងអំឡុងពេលនោះ ជនសង្ស័យទាំងពីរក៏បានរំលោភនាងតែម្តង។
ជនសង្ស័យទាំងពីរនាក់ ដែលបានជ្រៀតចូលទៅក្នុងប្រទេសអ៊ីស្រាអែលដោយខុសច្បាប់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីនារីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់ ប៉ូលីសក្នុងតំបន់។ ពួកគេបានបដិសេធចំពោះការចោទប្រកាន់នេះ ហើយបានអះអាងថា ការរួមភេទនេះគឺមានការព្រមព្រៀងគ្នាជាមុន៕