រឿងរ៉ាវដ៏មិនគួរឲ្យជឿមួយ បានកើតឡើង ក្រោយពីស្ដ្រីម្នាក់ នៅមានជីវិតរស់រាន បន្ទាប់ពីត្រូវបាន កុងតឺនឺវែង កៀរនិងបុកនាងនោះ។
យ៉ាងណាក្ដីហេតុការណ៍នេះ កើតឡើងនៅក្នុង ជាំងស៊ូ (Changshu) ខេត្ដ ជាងសូ (Jiangsu) នៃប្រទេសចិន។ តាមរយៈកាមេរ៉ាសុវត្ថិភាព ដែលបានចាប់យកសកម្មភាពទាំងមូល បានបង្ហាញឲ្យឃើញថា ស្ដ្រីជិះកង់ម្នាក់នេះ ត្រូវបានរថយន្ដប្រភេទធុនធំ កុងតឺនឺ ត្របាក់យក ខណៈពេលដែលរថយន្ដនេះ ស្ថិតនៅក្នុងល្បឿនលឿន នៅលើផ្លូវកែង ហើយនាងចង់បត់ពីមុខរថយន្ដនោះ។ តែអ្វីដែលសំណាងបំផុតនោះ គឹនាងបានរមៀលចូលក្រោមរថយន្ដ ហើយនាងក៏រមៀលមកចំហៀងម្ខាងទៀត ដែលនាងហាក់ដូចជាមិនមានរបួសអ្វីនោះទេ និងក្រោកឈរដូចធម្មតា ដែលហេតុការណ៍នេះ មើលទៅមិនគួរជឿនឹងភ្នែកនោះទេ។
ចង់ដឹងហេតុការណ៍រន្ធត់ យ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី
ខ្មែរឡូត