លោក Giuseppe Anelli តែងតែទិញសន្លឹកឆ្នោត ជាប់រហូតមក អស់ជាច្រើនឆ្នាំមកហើយ និងមិនដែលនឹកនា ខ្វល់ខ្វាយថាត្រូវ ឬ មិនត្រូវនោះទេ ដោយគាត់ តែងយកមកទុកចោល ក្នុងថតដាក់សំភារៈ ក្នុងឡានរបស់គាត់ ក្រោយពីទិញរួច ហើយពេលខ្លះ ថែមទាំង ភ្លេចទៀតផង។
យ៉ាងណាមិញ សំណាងរបស់គាត់បានមកដល់ គឺនៅពេលដែលគាត់ ស្ថិតនៅ ឯស្ថានីយ៍ប្រេងឥន្ធនៈ មួយកន្លែង គាត់បាននឹកឃើញថា គាត់នៅមិនទាន់បាន យកសន្លឹកឆ្នោតនៅសល់មួយសន្លឹក មកពិនិត្យមើលនោះទេ ហេតុនេះហើយគាត់ ក៏បានយកសន្លឹកឆ្នោត ដែលគាត់បានទិញ កាលពីខែ កក្កដា នោះ (Millionaire Raffle) យកមកឆែកម៉ាស៊ីនឆ្នោតមើល ក៏លោតចេញនូវពាក្យ “ file a claim “ ។ ទោះជាយ៉ាងណា គាត់មិនទាន់ច្បាស់ថា ត្រូវឬក៏អត់នោះទេ ទើបពេលទៅដល់ផ្ទះវិញ គាត់បានឆែកមើល លេខឆ្នោត តាមអ៊ិនធើណេតម្តងទៀត ទើបគាត់ដឹងថា គាត់បានត្រូវឆ្នោតរង្វាន់ ១លានដុល្លារអាមេរិក ដោយមិនដឹងខ្លួនទាល់តែសោះ។
ក្នុងនោះផងដែរ លោក Anelli បានប្រាប់ឲ្យដឹងថា រូបគាត់ និង ប្រពន្ធ មានគំរោងប្រើប្រាស់ប្រាក់ដែលឈ្នះទាំងនោះ យកទៅបង់ផ្តាច់ ថ្លៃទិញផ្ទះ ពីការបង់រំលោះ និង សំរាប់យកមកផ្គត់ផ្គង់ ថ្លៃសិក្សាថ្នាក់ មហាវិទ្យាល័យ របស់កូនៗ ទាំងបីនាក់ របស់ពួកគាត់។ មួយវិញទៀត សំរាប់ស្ថានីយ៍ឥន្ធនៈ ដែលជាទីកន្លែង រូបគាត់ បានទិញសន្លឹកឆ្នោតនោះ ក៏ទទួលបាន ១ម៉ឺនដុល្លារអាមេរិក ពីគាត់ ផងដែរ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?