ក្រុងវ៉ាស៊ីនតោន ៖ បើទោះបីជា ប្រធានាធិបតីស៊ីរីលោក អាល់ អាសាដ បានឯកភាព បោះបង់អាវុធគីមីសាស្ដ្រ ដើម្បីគាំទ្រដល់ដំណោះស្រាយ របស់ប្រទេសរុស្ស៊ីក៏ដោយ ក៏មានមានសេចក្ដីរាយការណ៍ ពីក្រុងវ៉ាស៊ិន
តោនថា ក្រសួងការពារជាតិអាមេរិក បានបញ្ជូននាវាចម្បាំង និងនាវាពិឃាដ ជាច្រើនគ្រឿង ដែលបំពាក់ដោយកាំជ្រួច Tomahawk ទៅដល់ឈូងសមុទ្រ ប្រទេសស៊ីរីហើយនៅថ្ងៃនេះ ដើម្បីត្រៀមវាយប្រហារ ផ្ដួលរំលំរបបផ្ដាច់ការ របស់លោក អាល់ អាសាដ។
ក្រសួងការពារជាតិអាមេរិក នៅបន្តរង់ចាំការ អនុម័តចុងក្រោយពី សភានិងព្រឹទ្ធសភា ប៉ុណ្ណោះ គឺអាចចាប់ផ្ដើមវាយប្រហារភ្លាមៗ ទៅលើរបបផ្ដាច់ការនៅស៊ីរី ក្នុងគោលបំណងរំដោះ ប្រជាជនចេញពីការសម្លាប់ រង្គាលរបស់លោក អាល់ អាសាដ។ សម្រាប់ប្រតិបត្តិការនេះ អាមេរិកបានព្រមានថា ខ្លួនវាយប្រហារប្រទេសស៊ីរី តែពីរថ្ងៃប៉ុណ្ណោះ គឺអាចផ្ដួលរំលំរបប លោក អាល់ អាសាដ បានដោយជោគជ័យ។
អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិកលោក Ray Mabus បាននិយាយថា ការវាយប្រហារទៅលើប្រទេសស៊ីរី នឹងចាប់ផ្ដើមភ្លាម ប្រសិនបើលោក អូបាម៉ា ចេញបទបញ្ជា។ ប៉ុន្តែលោកថា អ្វីដែលអាមេរិកនៅរង់ចាំ គឺដំណោះស្រាយការទូត ហើយបើបរាជ័យ គឺការវាយលុកទៅលើរបប លោក អាល់ អាសាដ នឹងចាប់ផ្ដើមភ្លាម។ លោក Ray Mabus បញ្ជាក់ថា នាវាចម្បាំងជាច្រើនគ្រឿង របស់អាមេរិក បានទៅដល់លើសមុទ្រ Mediterranean នៃប្រទេសស៊ីរី។
កងទ័ពអាមេរិកបានរៀបចំ ជើងទម្រកាំជ្រួច យ៉ាងរៀបរយ គឺវាមានប្រសិទ្ធភាព ក្នុងការបាញ់ចំគោលដៅ ទៅកាន់ភាគីសត្រូវ។ លោក Ray Mabus បញ្ជាក់ថា មាននាវាចម្បាំងអាមេរិកជាច្រើនគ្រឿងទៀត បានទៅដល់ឈូងសមុទ្រ ពែក្ស ជិតប្រទេសស៊ីរីរួចហើយដែរ។ ប្រសិនបើប្រតិបត្តិការ កងទ័ពអាមេរិកចាប់ផ្ដើម គឺគេត្រូវវាយឲ្យលឿន ដូចភ្នែកបន្ទោល ហើយភ្លាមនោះ នឹងប្រកាសថា ចំគោលដៅ ដែលត្រូវបានកំណត់ ក្នុងប្រតិបត្តិការនេះ។
បើតាមសេចក្ដីរាយការណ៍ ពីក្រុងញ៉ូវយ៉ក បានឲ្យដឹងថា ការប្រជុំរបស់ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប ឡើង តាមការកោះអញ្ជើញរបស់ប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃពុធ មិនបាននាំមកនូវ ការព្រមព្រៀងណាមួយឡើយ។ សហគមន៍អន្តរជាតិ បានរកឃើញថា របបផ្ដាច់ការរបស់ប្រធានាធិបតី អាល់ អាសាដ បានប្រើប្រាស់អាវុធគីមី បាញ់សម្លាប់ប្រជាជនខ្លួនឯង ដូចសត្វកណ្ដុរ ចាប់តាំងពីផ្ទុះហិង្សា នៅដើមឆ្នាំ២០១០ មក មានមនុស្សស្លាប់ជិត ១១ ម៉ឺននាក់មកហើយបានស្លាប់៕

ប្រភពដើម៖
វត្តភ្នំ