កំពង់ឆ្នាំង៖ គេថាកុកច្រើន ភ្លេចជង់ តែជង់មិនភ្លេចកុកទេហេតុនេះទើបជនទុច្ចរិតដែលព្យាយាមប្រព្រឹត្ត ខុសច្បាប់ច្រើនតែគេចមិនផុតពីសំណាញ់ច្បាប់ឡើយ។ ជាក់ស្តែង ជនល្មោភកាមម្នាក់បានញ៉ាមរំលោភកុមារី
អាយុ១០ឆ្នាំបានសម្រេចរហូតដល់៥លើក តែក៏បែរជាជាប់ខ្នោះឃ្នាងពេលបុរសតណ្ហាក្រាស់រូបនេះព្យាយាមរំលោភលើកទី៦។
តាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិផ្សាយពីម្សិលមិញនេះឲ្យ ដឹងថា កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣សមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទ័ណ្ឌកំរិតធ្ងន់សហការជាមួយកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាល ស្វាយនៃអធិការដ្ឋាននគរបាលស្រុក សាមគី្គមានជ័យ បានឃាត់ខ្លួនជនសង្ស័យបុរសល្មោភកាមម្នាក់ពីបទរំលោភកុមារីអាយុ១០ ឆ្នាំ។
លោកវរសេនីយ៍ត្រីឌុច ចំរើន នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់បានឲ្យដឹងថាជនសង្ស័យដែល សមត្ថកិច្ចរបស់លោកឈ្មោះ ណាំ យី ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅភូមិចំការ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បានចាប់រំលោភកុមារីឈ្មោះខ.ផ.ល អាយុ១០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ខណៈ ជនរងគ្រោះអង្គុយយោលអង្រឹងប្អូននៅលើដីទួល១កន្លែង ជិតកន្លែងដែលជនបង្កភ្ជួរស្រែ។
លោកវរសេនីយ៍បន្តថា តាមការសាកសួរ ជនរងគ្រោះ និង ជនបង្កបានឲ្យសមត្ថកិច្ចយើងដឹងថា ជននេះកន្លងមកធ្លាប់បានចាប់រំលោភកុមាររងគ្រោះ០៥លើកមកហើយ នៅកន្លែងផ្សេងៗពីគ្នា។
តាមការសារភាពរបស់ជនសង្ស័យរូបនេះបានឲ្យដឹងថា លើកទី១.នៅចំណុចត្រពាំងខ្ចៅខណៈកុមារីរងគ្រោះដើររើសស្រកីត្នោត ហើយជនបង្កឡើងត្នោតក្បែរនោះ។ទី២.នៅលើផ្ទះរបស់ជនបង្កដោយជននេះហៅ ឡើងលើផ្ទះ ហើយខ្ទប់ទ្វារធ្វើសកម្មភាពទី៣,ទី៤នៅចំណុចត្រពាំងព្រៃនៅវាលស្រែ ខណៈជនរងគ្រោះឃ្វាលគោ។ទី៥.នៅចំណុចវាលកន្ទួត ខណៈពេលជនរងគ្រោះទៅត្រាំទឹកសំណាប ឯលើកទី៦នេះនៅចំណុចត្រពាំងព្រៃ មិនបានសម្រេចទេ ដោយជនរងគ្រោះដឹងទាន់ក៏រត់ទៅប្រាប់ម្តាយដែលកំពុងស្ទូងស្រូវនៅ វាលស្រែក្បែរនោះ ចម្ងាយ១៥០ម៉ែត្រពីកន្លែងកុមាររងគ្រោះអង្គុយយោលប្អូន។
លោកវរសេនីយត្រី បានបន្តថា ការដែលត្រូវបានកូនស្រីប្រាប់ដូចនេះ ម្តាយក្មងរងគ្រោះបានឈប់ស្ទូងក៏ នាំក្មេងរងគ្រោះមកប្តឹងនគរបាល ប៉ុស្តិ៍រដ្ឋបាល ស្វាយ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ និងឈានទៅចាប់ខ្លួនបង្កបញ្ជូន មកស្នងការដ្ឋាន នគរបាលខេត្តតែម្តង។បច្ចុប្បន្នប៉ូលិសកំពុងសាកសួរបន្ថែមដើម្បីកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូងតាមនិតិវិធី៕