នារីសញ្ជាតិប្រេស៊ីលម្នាក់បានសម្រេចចិត្តលេបទូរសព្ទចូលទៅក្នុងពោះ ព្រោះមិនចង់ឲ្យមិត្តប្រុសឃើញ សារនៅក្នុងទូរសព្ទដៃរបស់នាង។ ហេតុការនេះ បានកើតឡើង បន្ទាប់ពីនាងមានជម្លោះជាមួយមិត្តប្រុសរបស់នាង ដែលបានសុំនាងមើលសារមួយចំនួនដែលគេសង្ស័យថា នាងបានលួចទាក់ទងជាមួយបុរសផ្សេង។
ប្រភពបានបញ្ជាក់ថា ដោយសារតែមិនចង់ឲ្យមិត្តប្រុសរបស់ខ្លួនឃើញសារទាំងនោះ នាង Adriana Andrade វ័យ ១៩ឆ្នាំខាងលើបានលេបទូរសព្ទម៉ាក NOKIA 3310 ចូលទៅក្នុងពោះភ្លាមៗបន្ទាប់ពីគេចចេញពីមិត្តប្រុសបានបន្តិច រួចមក។ ក្រោយមក នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយគ្រូពេទ្យបានស្គាន និងរកឃើញទូរសព្ទនៅក្នុងពោះនាងពិតប្រាកដមែន។
គេមិនទាន់ដឹងនៅឡើយទេថា តើនាងនឹងត្រូវវះកាត់ឬ យ៉ាងណា ខណៈដែលរឿងខាងលើនេះត្រូវបានគេចាត់ទុកថា ជារឿងដ៏កម្រមួយសម្រាប់គូស្នេហ៍ទាំងឡាយនៅលើលោក?