នៅក្នុងការប្រកួតបើកឆាក La Liga យប់មិញនេះ Cristiano Ronaldo មិនបានចូលក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីក្នុងជំនួបដែល Real Madrid ឈ្នះ Real Betis ២-១ នោះទេ។ ប៉ុន្តែបេក្ខភាពដណ្ដើមពានរង្វាន់ កីឡាករល្អបំផុតប្រចាំទ្វីបអឺរ៉ុបរូបនេះ នៅតែអាចទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកទស្សនាដដែល ក្រោយលោតទាត់ត្រលប់ក្រោយ (bicycle kick) ចំមុខខ្លួនឯង ទាំងគួរឲ្យស្ដាយបំផុត។
Ronaldo ខកចិត្តក្រោយខកខានឱកាសល្អៗមួយចំនួន
យ៉ាងណាក្ដី នេះគ្រាន់តែជាការភ្លាត់ស្នៀតមួយប៉ុណ្ណោះ ហើយអ្វីដែល Sabay បង្ហាញនៅពេលនេះគឺគ្រាន់តែជាការកម្សាន្តភ្នែកសម្រាប់ប្រិយមិត្ត ដែលមិនបានទស្សនាផ្ទាល់ប៉ុណ្ណោះ។ ចង់ដឹងច្បាស់ សូមមើលវីដេអូខាងក្រោមនេះ៖
ដកស្រង់ពី : សប្បាយ