Miley Cyrus បានធ្វើឲ្យអ្នកទស្សនាកម្មវិធី MTV Video Music Awards ទាំងអស់ក្ដៅខ្លួនស្ទើរតែគ្រប់គ្នា បន្ទាប់ពីនាងបានសម្ដែងបទ ” We Can’t Stop ” ដោយបង្ហាញកាយវិការបែបសិច មើលទៅពិតជាគួរឲ្យស្រើបស្រាលមែនទែន។
ជុំវិញការសម្ដែងរបស់តារាចម្រៀងវ័យ ២០ ឆ្នាំរូបនេះ មតិរិះគន់រាប់ពាន់មតិត្រូវបានបញ្ចេញតាមបណ្ដាញទំនាក់ទំនងសង្គម Facebook និង Twitter ក្នុងនោះក៏មានតារាល្បីៗធ្វើការរិះគន់ផងដែរ។
ការសម្ដែងយប់មិញនេះ ចេញមុខលើកដំបូង Miley Cyrus ស្លៀកសំលៀកបំពាក់ឈុតខ្លាដំបងញី ស្រែកច្រៀងបទដែលកំពុងតែល្បីល្បាញ ” We Can’t stop ” ដោយលៀនអណ្ដាតលិតក្បាលម៉ាយក្រូហ្វូន មើលទៅស្រដៀងនឹងកាយវិការ Oral Sex។
ចប់បទនេះ តួឯកស្រីក្នុងរឿង Hannah Montana រូបនេះបានបន្តការសម្ដែងជាមួយតារាចម្រៀង Robin Thicke ដែលជាម្ចាស់បទ ” Blurred Lines ”។ គ្រាន់តែចូលដល់ការសម្ដែងភ្លាម Miley Cyrus បានស្រាតខោអាវក្រៅចេញ បន្សល់ទុកតែឈុតប៊ីគីនី ហើយយក Robin Thicke ធ្វើជាបង្គោលរាំ ដើម្បីបញ្ចេញកាយវិការឈរទយ ហើយញាក់កំប៉េះគូទ ដាក់ Robin Thicke មើលទៅដូចជាកាយវិការសិចអីចឹង។
បទសម្ភាសបញ្ចេញមតិក្នុងការសម្ដែងរបស់ Miley តារាកំប្លែង Kevin Hart បាននិយាយថា៖ ” Miley គួរតែទៅធ្វើ Test ផ្ទៃពោះទៅក្រោយពីសម្ដែងចប់នោះ ”។ ហេតុអីបានជាតារាកំប្លែងរូបនេះនិយាយបែបនេះ? ចង់ដឹងច្បាស់ តោះ ! ទៅមើល Miley រាំទាំងអស់គ្នា៕
អត្តបទដោយ
Nob70