បើតាមការឱ្យដឹងពីគេហទំព័រអន្តរជាតិ Vov ថាមហាជនជាច្រើន បានចោមរោមមើលយុវជនពីរនាក់ដោយភ្ញាក់ផ្អើល ខណៈពួកគេកំពុងតែ សារភាពស្នេហ៍យ៉ាងផ្អែមល្ហែមនៅទីកន្លែងសាធារណៈ។
លត់ជង្គង់ ក្នុងដៃមានផ្កាកុលាបមួយបាច់ អមដោយមិត្តជាច្រើន យុវជនម្នាក់បានសារភាពសុំស្នេហ៍ពីសង្សារប្រុសរបស់ខ្លួន។ អ្នកទាំងពីរនេះ ពិតជាក្លាហានមែន ដែលហានបង្ហាញអារម្មណ៍ពិត នៅទីប្រជុំជនយ៉ាងដូច្នេះ។
ក្រោយពីបើកបេះដូងរួច អ្នកទាំងពីរបានឈរអោបគ្នា យ៉ាងត្រេកអរ ខណៈមិត្តក៏ជួយទះដៃសាទរផងដែរ។ គេបានឱ្យដឹងថា យុវជនទាំងពីររូបនេះ ជាសិស្សមកពី ក្លឹបក្ដីសង្ឃឹមយុវជន ក្នុងប្រទេសវៀតណាម។
ព្រឹត្តិការណ៍បែបនេះនៅមិនទាន់ឃើញកើតមាននៅកម្ពុជានៅឡើយបើ ទោះជាមានការនិយាយតៗគ្នាថា បច្ចុប្បន្នមានយុវជនខ្មែរមួយចំនួនស្រលាញ់ភេទដូចគ្នាយ៉ាងណា ក្ដី៕
អត្តបទដោយ
Nob70