កាលពីពេលថ្មីៗនេះ ប្រភពពត៌មានបរទេសមួយបានបង្ហាញពីរូបភាព iPad 5 ដែលមានរូបរាងដូច iPad mini បេះបិទ។ រូបភាពនេះ ទទួលបានពីបណ្តាញទំនាក់ទំនងសង្គមចិន Weibo ដោយបញ្ចាក់ថា នេះជា iPad ជំនាន់ទី៥ របស់ក្រុមហ៊ុន Apple។ iPad 5 នេះ បានផ្លាស់ប្តូររាង ដែលធ្លាប់តែមានគែមកោងមកជាមានគែមរាងមូលដូច iPad mini ទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះទេ iPad ថ្មីនេះក៏ មានរន្ធបំពង់សំលេងដូចគ្នានឹង iPad mini ផងដែរ។ និយាយអោយចំទៅ iPad 5 មានរូបរាងដូច iPad mini ស្ទើរតែ១០០% ដោយ គ្រាន់តែខុសទំហំប៉ុណ្ណោះ។ ទាំង iPad 5 និង mini ត្រូវបានគេរំពឹងថា នឹងដាក់បង្ហាញនៅខែកញ្ញាខាងមុខនេះ៕
