ប៉ៃលិន ៖ អគ្គិភ័យបានឆាបឆេះតាំងលក់ចំណីសត្វមួយ កន្លែងស្ថិតនៅខាងត្បូងផ្សារសាមគ្គីក្នុងភូមិអូរតាពុធលើ សង្កាត់ក្រុងប៉ៃលិន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ ។
គេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ គ្រាន់តែឃើញអណ្ដាតភ្លើង និងផ្សែងដ៏ខ្មួលខ្មាញ់នេះបានឆាបឆេះទៅលើផ្ទះល្វែងមួយកន្លែងយីហោ ទីវួតលក់ចំណីសត្វ ដែលជាកម្មសិទ្ធិ របស់លោក គាលីម អាយុ៤០ឆ្នាំ និង អ្នកស្រី យូធីតា អាយុ៣៨ឆ្នាំ ដែលមានលក់ថ្នាំកសិកម្មនិងចំណីសត្វតែប៉ុណ្ណោះ ។
ប៉ុន្តែការឆេះនេះអស់រយៈពេលជិត១០ម៉ោងទើបកម្លាំងអគ្គិភ័យ ខេត្ត ដែលមានរថយន្តចំនួន២គ្រឿងព្រមទាំងរថយន្តទឹកឯកជនចំនួន៣គ្រឿងបាន ជួយអន្តរាគមន៍ពន្លត់បានទាន់ពេល ដោយពុំមានរាលដាលទៅផ្ទះអ្នកជិតខាងឡើយ ។
ជាលទ្ធផលក្រោយពេលទប់ស្កាត់បានគឺលំនៅដ្ឋានលក្ខណៈជាផ្ទះល្វែងនេះ ឆេះអស់ប្រមាណ៨០ភាគរយ ដោយទំនិញ និងផលិតផលក្នុងផ្ទះត្រូវឆេះទាំងស្រុងដោយឡែកទ្រព្យសម្បត្តិឬរបស់ មានតម្លៃយើងមិនទាន់ ទទួលបាននៅឡើយ ៕
ប្រភពពី khmeronlinenews