អ្នកគ្រូម្នាក់អាយុ២២ឆ្នាំ រស់នៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍ មុន បន្ទាប់ពីរូបនាងបានរួមសិចជាមួយកូនសិស្សអាយុ១៥ឆ្នាំ នៅឯវិទ្យាល័យ Wall Townshipជាកន្លែងនាងគឺជាគ្រូភាសាអង់គ្លេសថ្នាក់ទី៩។
បណ្តឹងបានដាក់ប្រឆាំងនឹងអ្នកគ្រូ Kalee Warnickពីបទនាងបានបំពានផ្លូវភេទមកលើអនីតិជន ក៏ដូចជា ធ្វើមានគ្រោះថ្នាក់ដល់សុខមាលភាពរបស់កុមារ។ នាង Warnickដែលកំពុងជាប់បង្រៀនសិស្សនៅតាមផ្ទះនោះ ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដា ហើយត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីដាក់ប្រាក់ធានា៥ម៉ឺនដុល្លារ។ ឧប្បត្តិហេតុចាប់រំលោភនេះ បានកើតឡើងតាំងពីថ្ងៃទី១៤ ខែកក្កដា មកម្ល៉េះ តែទោះបីជាយ៉ាងណាក៏ដោយក្រុមរដ្ឋអាជ្ញាស្រុក Monmouth Countyមិនបានប្រាប់លំអិតបន្ថែមទៀតនោះ ឡើយ។ លោក Alton Kenney មេធាវីរបស់ជនជាប់ចោទ បានអះអាង កូនក្តីរបស់លោកនឹងមិនឆ្លើយទទួលទោសជា ដាច់ខាត គឺដោយសារតែនាងមិនបានធ្វើខុស៕

ប្រភពពី happyCambodia