ភ្នំពេញ ៖ រថយន្តទួរីសមួយគ្រឿង បានបើកបរក្នុងល្បឿនលឿនដូចហោះ ជ្រុលចង្កួតទៅបុករះនឹងកន្លែងលក់ដូរនៅចិញ្ចើមផ្លូវអូសមនុស្សម្នា ក់ជាប់ជារថយន្តគាប់ស្លាប់ម្នាក់យ៉ាងរន្ធត់និងមនុស្សពីនាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយរថយន្តគាបជាមួយរបង់ទៅមុខមិនរួច។ហេតុការណ៏ដែលគួរឲ្យ រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១១ នឹង០០ នាទីយប់ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅជិតផ្លូវរទះភ្លើងទំនបទួលគោក ។
សាក្សីនៅកន្លែង កើតហេតុនោះបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តទួរីសមួយគ្រឿងដែល បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រាជោក បាន ធ្វើដំណើរតាមបណ្តោយផ្លូវ៧០យ៉ាងលឿនដូចហោះ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ជិតផ្លូវរទះភ្លើងស្រាប់តែមានរថយន្តជ្រុលចង្កួតមកបុក កន្លែងលក់ដូរដែលនៅខាងស្តាំហើយមានមនុស្សអង្គុយក្នុងនោះបីនាក់ ប្រុសពីនាក់និងស្ត្រីម្នាក់ បណ្តាលឲ្យនៅ ប៉ើង ជាង១០ ម៉ែត្រ ម្នាក់ទៀតគាប់ជាប់ជាមួយរថយន្តដាច់ខ្លួនជាពីរស្លាប់យ៉ាងគួរឲ្យ រន្ធត់និងមនុស្សពីនាកទៀតត្រូវ របួសធ្ងន់ ចំណែករថយន្តបង្កគាបជាប់នៅនឹងកន្លែងកើតហេតុទៅមិនរួចហើយអ្នកបើកបរ ក៏នៅក្នុងដែលរថយន្តនោះដែរ។
ក្រោយពីកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់ ភ្លាមៗ ។ ចំណែកអ្នកស្លាប់ត្រូវបានរថយន្ត សាមុយដឹកយកទៅ មន្ទីរពេទ្យកាល់ម៉ែតដើម្បីរងចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះអ្នកបើកបររថយន្តបង្កនឹងអ្នកបើកបរត្រូវបានសមត្ថកិច្ច ឃាត់យកទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយ ៕
