នេះគឺជាព្រឹត្តិការណ៍ដ៏កម្រ ឬស្ទើរតែគ្មាន ក្នុងជើងហោះហើរទាំងឡាយរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ។ ប៉ុន្តែថ្មីៗនេះ បេក្ខនារីវ័យជំទង់ ដែលចូលរួម ក្នុងការប្រឡងបវរកញ្ញាមួយ បានបង្កឲ្យមានភាពស្លុតអារម្មណ៍ ចំពោះការសម្តែងឈុតប៊ីគីនី លើយន្តហោះ ដែលកំពុងហោះហើរផ្លូវញ៉ត្រាង ក្រុងហូជីមិញ ។
ឆាកសម្តែងដ៏ "ព្រហើន"នេះ អ្នកខ្លះលើកឡើងថា យន្តហោះគឺជាមធ្យោបាយធ្វើដំណើរ ទាមទារការស្ងៀមស្ងាត់ ប៉ុន្តែពួកនាងៗទាំងនេះពុំត្រឹមបង្ហាញ "សាច់" ប៉ុណ្ណោះទេ ថែមទាំងលោតរាំទៀតផង ។
មនុស្សមួយចំនួនថ្កោលទោសថា នៅលើយន្តហោះ មានមនុស្សចាស់ និងក្មេងៗព្រមទាំងភ្ញៀវបរទេស ហេតុនេះពុំគួរឲ្យមានរឿង បែបនេះកើតឡើងទេ ។
អ្នកខ្លះលើកឡើងថា ប្រសិនបើជាការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ នោះវាពិតជាទទួលបានផល "អាក្រក់" ព្រោះទង្វើរបែបនេះជាការមិនគោរពចំពោះអតិថិជនខ្លួនទៅវិញទេ ៕
ប្រភពពី CEN