យោងតាមប្រភពព័ត៌មាន buenosairesherald បានឲ្យដឹងថា មានការផ្ទុះយ៉ាងកក្រើក ក្នុងអគារមួយ នៃប្រទេស អាហ្សង់ទីន កាលពីព្រឹកថ្ងៃអង្គារ ទី៦ កន្លងទៅនេះ បានបណ្តាលឲ្យមនុស្ស ១១នាក់បាត់ខ្លូន ១២នាក់ស្លាប់ និងមនុស្សជាង ៦០នាក់ទៀត រងរបួស។
តាមប្រភពព័ត៌មាន ចេញផ្សាយនៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៣នេះថា ហេតុការណ៍នេះបានកើត ឡើងកាលពីវេលា ០៩ និង៣០នាទីព្រឹក ដែលបណ្ដាលមកពី មានការធ្លាយហ្គាស និងមានអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ និងមានការផ្ទុះយ៉ាងខ្លាំង នៅជាន់ទី១០ នៃអគារ ក្នុងទីក្រុង Rosario។ សេចក្តីរាយការណ៍បឋម ពីអាជ្ញាធរនិយាយថា ការផ្ទុះនោះកើតឡើងដូចជារញ្ជួយដីមួយ។ ចំណែកប្រជាពលរដ្ឋ ដែលរស់នៅជិតនោះ ក៏ត្រូវបានគេជម្លៀសទៅកន្លែងមានសុវត្ថិភាពផងដែរ តែនៅមានមនុស្ស ១១នាក់ទៀតបានបាតខ្លួន សង្ស័យថានៅកប់ក្នុងគំនរអាគារ។
រថយន្តសង្គ្រោះបន្ទាន់ចំនួន ២៦គ្រឿង បានទៅដល់កន្លែងកើតហេតុ ចំណែកអាជ្ញាធរបាន សុំឲ្យមានការជម្លៀសពលរដ្ឋ ដែលរស់នៅជិតអគារដែលផ្ទុះនោះផងដែរ ចំនែកឯចំនួនអាគារដែលត្រូវបានខូចខាតដោយសារ ការផ្ទុះហ្គាសនេះ មានចំនួន ១៨អាគារ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ?



ប្រភពពី phnomda