សមត្ថកិច្ច កងរាជអាវុធហត្ថ ខណ្ឌចំការមន បានចុះអន្តរាគមន៍ឃាត់ខ្លួន ក្រុមមន្ត្រីយោធា ២នាក់ និងដកហូតបាន កាំភ្លើងខ្លីម៉ាកK ៥៩បាន ២ដើម ខណៈដែលពួកគេ ចូលមកផឹកស៊ី ក្នុងហាងយីហោ កុលាបបូកគោ ហើយស្រវឹង បានបន្លំស្ទាបគូទនារីម្នាក់ ជាភ្ញៀវដែលមានគូរដណ្ដឹង របស់នាង នៅក្បែរនោះដែរ បណ្តាលឲ្យមានជម្លោះ ផ្អើលអស់ភ្ញៀវ ក្នុងហាង ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១ នឹង ១០ នាទីយប់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៣ នៅចំណុចផ្លូវលេខ ៩៥ ក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌចំការមននៅក្នុងហាង យីហោ កុលាបបូកគោ ខាងក្រោយអតីតរោងកុនបូកគោ។ ទាហាន ២ នាក់ខាងលើនេះ ទី១ ឈ្មោះចាងភីអ៊ីវ ជាទាហានឆត្រ័យោងលេខ៩១១ និង ទី ២ ឈ្មោះស៊ិន វុទ្ធី ជាទាហានឆត្រ័យោងលេខ៩១១ដូចគ្នា។ ចំណែកនារីរងគ្រោះមិនត្រូវបាន ស្គាល់ អត្តសញ្ញាណនោះទេ ។ បច្ចុប្បន្ននារីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមន ពីបទបៀតបៀន កេរ្តិ៍ខ្មាស់ របស់នាងទាំងកណ្តាលវ៉ូងមនុស្ស ក្នុងហាងកុលាបបូកគោ។ ដូច្នេះ ទាហានទាំង ២ នាក់នេះត្រូវបានសមត្ថកិច្ច សម្រេចឃាត់ខ្លួន បណ្តោះអាសន្នរង់ចាំ ដោះស្រាយទៅតាមផ្លូវច្បាប់។
ប្រភពពី happyCambodia