តាមរយៈក្រុមឈាម អាចទាយដឹងពីចិត្តរបស់មនុស្សម្នាក់ៗ រួមទាំងនិស្ស័យក្នុងការចាយវាយលុយកាក់....។
ក្រុមឈាម A : ជាមនុស្សមានរបៀបក្នុងជីវិត មានការទទួលខុសត្រូវខ្ពស់។

ជា ក្រុមមនុស្សដែលពូកែសន្សំលុយទុក ប៉ុន្តែ នៅពេលដែលត្រូវការប្រើ ក៏យកមកចេញមកប្រើទាំងអស់តែម្តង។ ជាពិសេសនៅពេលដើរផ្សារ មនុស្សក្រុមនេះ ចូលចិត្តរបស់ម៉ាកយីហោល្បីៗពេញនិយម ប៉ុន្តែ នៅពេលបើកមើលទូខោអាវ ដូចៗគ្នាគ្នាទាំងអស់។
ក្រុម B : មានបេះដូង ជាអ្នកសិល្បៈ ចូលចិត្តប្រើអារម្មណ៍លើហេតុផល ពូកែច្នៃប្រឌិតខ្ពស់ តែនិយាយត្រង់ពេក រហូតដល់គេខ្លាចគ្រប់គ្នា។
មនុស្សក្រុមនេះ ប្រើអារម្មណ៍ក្នុងការសម្រេចចិត្ត ពេលខ្លះក៏សន្សំសំចៃពេក តែពេលខ្លះក៏ទិញរបស់ថ្លៃៗ ដោយមិនស្តាយប្រាក់ ព្រោះតែចង់បានរបស់នោះ ហើយរមែងងាយធ្វើរឿងចខុសឆ្គងដោយអចេតនា។ ភាគច្រើននឹងសន្សំលុយបាន នៅពេលដែលមានគំនាប ដូចជា បញ្ញើប្រចាំ លេងតុងទីន ជាដើម។
ក្រុម O : ជាមនុស្សមានមិត្តភក្តិច្រើន មានភាពក្រឡិចក្រឡុចចិត្តរាយមាយ នៅពេលខ្លះ ហាក់ដូចជាយកចិត្តអ្នកដទៃច្រើន ប៉ុន្តែ នៅពេលផ្ទុះកំហឹងម្តងៗ នរណាក៏មិនអាចទប់បានដែរ។
ចំពោះការចាយវាយប្រាក់ ហាក់ដូចជាមានរបៀបវិន័យ ជាក្រុមដទៃ ប៉ុន្តែរមែងខាតបង់លុយទៅលើរឿងតូចៗ ដូចជា សៀវភៅតុក្កតា កាបូបតូច...។ មនុស្សក្រុមនេះ រមែងលាក់ទុកលុយមួយចំនួនធំជានិច្ច ទើបមិនសូវជាមានបញ្ហារឿងប្រាក់កាសប៉ុន្មាននោះឡើយ។
ក្រុម AB : ចូលចិត្តយកខ្លួនឯងទៅពាក់ព័ន្ធជាមួយអារម្មណ៍អ្នកដទៃ ប៉ុន្តែចេះការពារខ្លួនឯង មិនចូលចិត្តបើកចិត្តឱ្យនរណាទេ ធ្វើឱ្យមានមិត្តភក្តិតិច។ មនុស្សក្រុមឈាម AB ពូកែបង្វិលប្រាក់ណាស់៕
ប្រភពពី khmerstation