កាលពីព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៣មុននេះ មេបញ្ជាការប៉ូលីសនៅក្នុងតំបន់ Dai Loc នៃខេត្ដ Quang Nam ប្រទេសវៀតណាម ដែលមានឈ្មោះថា Quang Nam បានធ្វើការឃាត់ខ្លូនក្មេងប្រុសវ័យជំទង់២នាក់ ដែលជាប់ចោទពីបទរំលោភ។
ហេតុការណ៍ចាប់រំលោភនេះ បានកើតឡើងកាលពីថ្ងៃទី ៦ មុនថ្ងៃចាប់ខ្លួនពីរថ្ងៃ ដែលជនទាំងពីរនាក់នេះ មានឈ្មោះថា Nguyen Van Phi Hung អាយុ ១៨ឆ្នាំ និង Dang Ngoc Hai អាយុ ១៩ឆ្នាំ។ ជាមួយគ្នានោះទៀត បានឲ្យដឹងថា អ្នកទាំងពីរបានលបចូលផ្ទះ និងចាប់រំលោភក្មេងស្រីរងគ្រោះ ឈ្មោះថា TT អាយុ ១៦ឆ្នាំ ដែលមានវ័យជំទង់ដូចគ្នានេះ យ៉ាងព្រៃផ្សៃ ខណៈពេលដែលនាងគេងនៅក្នុងផ្ទះតែម្នាក់ឯង។

ដើម្បីមើលពត៌មានដើម
សូមចុចត្រង់នេះ