ជនល្មោភកាម២នាក់ត្រូវនគរបាលស្រុកជុំគិរី ចាប់ខ្លួនកាលពីរសៀលថ្ងៃទី៧ សីហា បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ជាប់ចោទពីបទចាប់នារីម្នាក់បម្រុង ងូតទឹកនៅក្រោយផ្ទះ យកទៅរំលោភម្នាក់ម្តងរហូតបាន សម្រេចកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៦ កក្កដាកន្លងមក ។ ជនសង្ស័យម្នាក់ឈ្មោះ អ៊ួង ហន អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ មៀន រតនា អាយុ២៤ឆ្នាំ ។ ពួកគេរស់នៅភូមិតាភុល ឃុំស្នាយអញ្ចឹក ស្រុកជុំគិរី ។ ចំណែកនារីរងគ្រោះ អាយុ១៨ឆ្នាំ។
ហេតុការណ៍នេះបានកើតឡើង ខណៈពេលនារីរងគ្រោះកំពុងរៀប ចំងូតទឹកនៅក្រោយផ្ទះ ។ នាងមិនទាន់ទាំងបានងូតផង ពេលនាងកំពុងនិយាយទូរស័ព្ទ ស្រាប់តែមានមនុស្សប្រុស២នាក់ មកចាប់ច្របាច់កមិនឱ្យស្រែក ព្រមទាំងចាប់នាងសែងយកទៅ រំលោភសេពសន្ថវៈទាំងកំរោលរហូតបានសម្រេចម្តងម្នាក់ៗ ។ ពេលរំលោភហើយ ពួកជនល្មោភកាមទាំងនេះបាន ដោះយកខ្សែ.កប្លាទីនទម្ងន់៣ជី និងចិញ្ចៀនប្លាទីន១វង់ ទម្ងន់១ជី ទៅជាមួយផងដែរ ។ នារីរងគ្រោះបានស្គាល់មុខមាត់មនុស្សទាំង២នាក់ ដែលបានចាប់នាងរំលោភនោះហើយ តែឈ្មោះ អ៊ួង ហន មិនព្រមសារភាព បើទោះជាមានវត្ថុតាង គឺខ្សែ.ក១ខ្សែ ដែលជននេះបង្ហាញមិត្តភក្តិក្តី ក៏ជននេះនៅតែបដិសេធថាមិន បានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។ ទោះជាបែបណា ជនជាប់ចោទទាំង២នាក់នេះ ត្រូវនគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ តចាត់ការតាមផ្លូវច្បាប់ហើយ ៕

ដើម្បីមើលពត៌មានដើម
សូមចុចត្រង់នេះ