ខេត្តព្រះសីហនុៈ នៅវេលា ម៉ោងប្រមាណ៦និង៤០នាទីយប់ត្រង់ចំនុចកែងការដ្ឋានបុរីគុជអាស៊ី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារយុវតីវ័យក្មេងរួមជាមួយបក្សពួគដែលជាភេទទី៣ ជាច្រើននាក់បានព្រួតវាយទៅលើ យុវតីវ័យក្មេងម្នាក់ឯង
ហើយ ត្រូវបានក្រុមសមត្ថកិច្ចកងរាជអាវុធ ប្រចាំការនៅបុរីគុជអាស៊ីជួយអន្តរាគមន៏ កុំអីស្ត្រីរងគ្រោះពិតជាមានបញ្ហាធំជាក់ជាពុំខាន។
តាមការអោយដឹងពីយុវតីវ័យក្មេងដែលជាជនរងគ្រោះបាននិយាយអោយដឹងថា រូបនាងមានឈ្មោះហេង ស្រី នុច(ស្រីពាក់អាវខ្មៅ)អាយុ២២ឆ្នាំមានមុខរបរជាស្ត្រីបំរើការនៅ ហាងខារ៉ាអូខេ នគរសំរិទ្ឋ ក្រុងព្រះសីហនុ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលក្បែចំណោទអូរសំអាត ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានយុវតីម្នាក់ទៀតឈ្មោះ អ៊ុំ កញ្ញាហៅ អាភាវ(ស្រីពាក់អាវត្រួយចេក) អាយុប្រហែល២០ មានទីលំនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ រួមជាមួយបក្សពួកជាភេទទី៣ ចំនួន៤ទៅ៥ ម៉ូតូ មកព្រូតវាយរូបនាង ខណះពេលដែលនាងបានទូរស័ព្ទហៅស្ត្រីឈ្មោះអ៊ុំ កញ្ញាហៅអាភាវ នោះមកនិយាយគ្នា រកខុសត្រូវពាក់ព័ន្ឋទៅនឹងការ និយាយដើមអំពីនាង។
យុវតីរងគ្រោះបានបន្តថា ជំលោះរវាងនាង និងឈ្មោះភាវនេះទើបតែកើតឡើងក្នុងកំឡុងរយះពេលប៉ុន្មានថ្ងៃ ដោយសារតែឈ្មោះអ៊ុំ កញ្ញាហៅអាភាវ បានដើរនិយាយបរិហារកេរិ៍្តរូបនាង ទើបនាងណាត់ឈ្មោះ ភាវនោះមកជួបគ្នានិយាយអោយដឹងខុសដឹងត្រូវកុំអោយមានមាត់ចេះតែដើរ និយាយដើមគេ ថ្វីត្បិតនាងជាស្ត្រីបំរើការនៅខារ៉ាអូខេយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេលដែលបានជួបគ្នា ឈ្មោះភាវនោះបាននាំបក្សពួកជាភេទទី៣ចំនួន៤ទៅ៥ម៉ូតូមកព្រួតវាយ នាង តែសំណាងល្អកុំតែបានមន្ត្រីកងរាជអាវុធប្រចាំការនៅក្បែរនោះជួយ ទាន់កុំអីនាងគ្រោះថ្នាក់ធំជាក់ជាពុំខានឡើយ។
ដោយឡែកបើតាមការអះអាងពីយុវតីឈ្មោះ ភាវ បាននិយាយថាចំពោះការប្រវាយប្រតបគ្នានេះ គឺនាង វាយ មួយ ទល់ មួយ គឺគ្មាននរណាម្នាក់ ជួយ នោះទេ ឯ មិត្តភ័ត្រជាភេទទី៣នោះក្រាន់តែមកមើលជាមួយប៉ុណ្ណោះ គ្មានការពាក់ព័ន្ឋជាមួយមិត្តភ័ក្តនាងទេ។
តាមសាក្សីជាមន្ត្រីកងរាជអាវុធបានឃើញហេតុការបាននិយាយថា នៅវេលាកើតហេតុខណះពេល ពួកខ្លួនមានគ្នា២ នាក់ឈប្រចាំការនៅចំនុចក្បែរកន្លែងកើតហេតុ ក៏បានឃើញស្ត្រីម្នាក់ ត្រូវបានមនុស្សមួយក្រុមមានស្រី មានប្រុស(ភេទទី៣) ជិះម៉ូតូប្រមាណ៥គ្រឿងបានព្រូតវាយជនរងគ្រោះ នៅពេលនោះខ្លួនបានរត់មកម្នាក់ឯងជួយឃាត់ដើម្បីសាកសួររកហេតុផល តែត្រូវក្រុមភេទទី៣ជេប្រមាថ ហើយខ្វាចម្រាមដៃចេញឈាម នៅពេលនោះខ្លួនបានស្រែកហៅ ក្រុមការងារនៅក្បែរអោយមកជួយ ។
ដោយឃើញកាលៈទេសៈមិនល្អ បក្សពួកមួយចំនួនបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល នៅសល់តែស្ត្រីបង្ករ និង បក្សពួក២នាក់រួមជា មួយម៉ូតូមួយគ្រឿងម៉ាកស្កុបហ្វីពណ៏ខ្មៅ លាយ ឈាមជ្រូកពាក់ស្លាកលេខក្លែងក្លាយភ្នំពេញ 1AX.8899 ដែលហៀបនឹងរត់ទៅហើយនោះ ក៏ត្រូវពួកខ្លួនចាប់ជាប់ ប្រគលទៅអោយសមត្ថ កិច្ចប៉ុស្តិរដ្ឋបាលសង្កាត់លេខ៣ ដោះស្រាយបន្ត៕
ប្រភពពី
Technology 2day