ភ្នំពេញៈ អាជ្ញាធរ ឃុំសង្កាត់ជាង ១០ រូបមកពីខេត្តចំនួន ៦ ដែលសំបូររោងចក្រកាត់ដេរច្រើនបានទទួលការបណ្តុះបណ្តាលនៅក្រសួង មហាផ្ទៃ នៅថ្ងៃអង្គារនេះ អំពីយន្តការផ្សះផ្សា និងដោះស្រាយវិវាទការងាររបស់កម្មករ និងទំនាស់សង្គមផ្សេងៗទៀត។
ក្រសួងមហាផ្ទៃក្រោមកិច្ចសហការជាមួយនឹងក្រុមប្រឹក្សាអាជ្ញា កណ្តាលដែលទទួលជំនួយគម្រោងឧបត្ថម្ភពីធនាគាពិភពលោកបានបណ្តុះបណ្តាល មន្ត្រីអាជ្ញាធរឃុំសង្កាត់ចំនួន១៥រូបនៅក្នុងរាជធានីភ្នំពេញ និងមកពីខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម និងស្វាយរៀង។
លោក ប៊ុត ជិ ប្រធានគ្រប់គ្រងគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន (DFGG) បានមានប្រសាសន៍ក្នុងឱកាសនោះថា មន្ត្រីអាជ្ញាធរទាំង ១៥ រូបត្រូវបានជ្រើសរើសមកពីឃុំសង្កាត់ដែលមានរោងចក្រកាត់ដេរ ច្រើននៅក្នុងប្រទេសកម្ពុជា ហើយដែលឃុំសង្កាត់ទាំងនោះអាចកើតមាននូវវិវាទការងាររវាងកម្មករ និងរោងចក្រ។
ប្រភពពី
ភ្នំពេញប៉ុស្តិ៍