កាលពីពេលថ្មីៗនេះ គេទើបតែទទួលបានវីដេអូថ្មីមួយ ដែលបង្ហាញពីក្រុមកុលសម្ព័ន្ធ ជនជាតិដើមភាគតិច នៅក្នុងព្រៃអាម៉ាហ្សូននៃប្រទេស ប្រេស៊ីល ដែលធ្វើជាកន្លែងមួយដាច់ឆ្ងាយពីគេ ឬ ហៅថាក្រៅពិភពលោក។
រូបភាពដ៏កម្រមានខាងក្រោមនេះ បានបង្ហាញឲ្យឃើញសមាជិក នៃក្រុមកុលសម្ព័ន្ធ ជនជាតិដើមភាគតិច Kawahiva ដើរក្នុងព្រៃដ៏ក្រាស់។ ក្នុងនោះគេបានឃើញបុរសម្នាក់ គ្មានសំលៀកបំពាក់ កាន់នូវធ្នូ និងព្រួញ រីឯស្រ្ដីវិញស្ពាយកូននៅពីក្រោយ។ ស្ដ្រីនោះបានរត់យ៉ាងលឿន នៅពេលដែលដឹងថាមានកាមេរ៉ាកំពុងតែលួចថត ចំណែកឯបុរសម្នាក់ទៀតបានរត់ទៅក្រោយ ដើម្បីស៊ើបអង្កេតមើល ថាមានសត្រូវ ឬ ក៏អត់។
គេធ្លាប់ទទួលបានឯកសារមួយ ដែលនិយាយអំពីជីវិតរស់នៅរបស់ ពួកកុលសម្ព័ន្ធ Kawahiva កាលពីឆ្នាំ ១៩៩៩។ វីដេអូឃ្លីប ខាងក្រោមនេះ ត្រូវបានថតដោយ ទីភ្នាក់ងាររដ្ឋាភិបាលត្រួតពិនិត្យ កិច្ចការជនជាតិដើមភាគតិច កាលពីឆ្នាំ ២០១១ តែទើបតែដាក់បង្ហាញកាលពីថ្ងៃពុធ សប្ដាហ៍មុន។ ក្នុងវដេអូដែលមានរយៈពេល ១នាទី និង២៦វិនាទី បានបង្ហាញឲ្យដឹងថា ពួកគេមានសមាជិកចំនួន ៩នាក់ ដើរដោយគ្មានសំលៀកបំពាក់ដូចគ្នា ចំពោះមនុស្សប្រុស ក្នុងដៃមានកាន់នូវធ្នូ និងព្រួញ ចំនែកឯមនុស្សស្រី ស្ពាយកូននៅខាងក្រោយខ្នង នៅពេលដែលនាងដឹងថា មានអ្នកផ្សេងក្រៅពីសមាជិករបស់នាង នៅជិតនោះ នាងបានប្រកាសអាសន្ន ហើយម្នាក់ៗបានរត់យ៉ាងលឿន។
ដកស្រង់ពី : ខ្មែរឡូដ តើប្រិយមិត្តយល់យ៉ាងណាចំពោះ ជនជាតិដើមភាគតិចទាំងនេះ?



