បើ និយាយទៅដល់ប្រពៃណីទំនៀមទម្លាប់របស់នារីខ្មែរ ការស្លៀកពាក់ពិតជាសំខាន់ណាស់ ហើយស្រ្តីខ្មែរមិនអាចស្លៀកលេចលើលេចក្រោមនោះទេ។ ប៉ុន្តែ នៅក្នុងសម័យស៊ីវិល័យនេះ អ្នករាល់គ្នាត្រូវការភាពទាន់សម័យ និងស្ទីលពេញនិយម ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកដទៃ។
ហ្វេសប៊ុក ជាបណ្តាញសង្គមដ៏ទូលំទូលាយ ដែលងាយស្រួលក្នុងការចែករំលែកជារូបភាព ឬក៏ព័ត៌មានជាសាធារណៈ។ ដូចនេះ យើងពិតជាមិនដឹងថា ហេតុអ្វីបានជារូបនារីវ័យក្មេងម្នាក់នេះ បានបង្ហោះលើទំព័រ ហ្វេសប៊ុក ដោយបង្ហាញនូវស្ថានភាពស្លៀកពាក់ចងពុងសារុងរបស់ខ្លួននៅពេលងូត ទឹក។ គេហទំព័រដំណឹង ហួសចិត្ត បានដាក់ឃ្លាភ្ជាប់ជាមួយរូបថា៖«ខ្ញុំជាកូនក្រមុំអ្នកស្រែ»។
យោងទៅតាមសម្រស់របស់នារីនៅក្នុងរូបភាព ចំនួនអ្នកដែលចូលរួមចូលចិត្តមានលើសរហូតទៅដល់ ៦០០០ ហើយចំនួនចែករំលែករហូតដល់ជាង ៣០០។
ក្នុងនោះក៏មានអ្នកដែលបញ្ចេញមតិម្នាក់ Sunny Muth បានឲ្យដឹងថា៖ «អ្នកពិតជាស្អាតណាស់ ស្រឡាញ់រូបនេះណាស់»។
ហើយ Newport Pov ក៏បានបញ្ចេញមតិមិនខុសពី Sunny ថា៖ «មើលទៅពិតជាអស្ចារ្យណាស់ ខ្ញុំស្រឡាញ់ស្ទីលនេះ សូមបន្តធ្វើការបង្ហាញទៀត»។
អ្នកដែលសរសើរ និងចូលចិត្តពិតជាមាន តែការរិះគន់ទៅលើរូបភាពរបស់នារីនេះក៏មិនធម្មតាដែរ។
ជាក់ស្ដែង HengNarith បានបញ្ចេញមតិថា៖ «នាងពិតជាស្អាត ហើយគួរឲ្យទាក់ទាញចំពោះបុរស ប៉ុន្តែនាងត្រូវចេះការពារ និងប្រុងប្រយ័ត្នខ្លួនឯងផង»។ រីឯ Narong Tyler បានរិះគន់ថា៖ «សិចស៊ីជាងស្លៀកខ្លីទៅទៀតលោកអើយ ស្រីខ្មែរមិនដែលងូតទឹកឲ្យគេមើលទេ!!!»។
ចំណែកឯ ThoeurnPhai បានបញ្ចេញមតិថា៖ «ប្រសិនបើយើងជាកូនអ្នកស្រែមែនសូមថែរក្សាប្រពៃណីជាតិខ្មែរផង កូនខ្មែរមិនដែលងូតទឹកបង្ហាញគេទេ»។ Mice Ro បានបង្ហាញនូវចម្ងល់ថា៖ «ស្រីខ្មែរធ្វើបែបហ្នឹង?»។
តាមពិតគ្មានអ្នកណាអាចហាមឃាត់ ឬស្តីបន្ទោសឲ្យអ្នកដទៃទេ ព្រោះគេមានសិទ្ធិធ្វើអ្វីដែលគេចង់ ប៉ុន្តែសាធារណជនអាចបង្ហាញនូវគំនិតរបស់ខ្លួន ឬដំបូន្មាន និងរិះគន់ដើម្បីស្ថាបនា៕
ប្រភព: postkhmer