លោក យឹម សុវណ្ណ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៣ ដើម្បីជូនដំណឹងដល់ប្រជាជនដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ អំពីពេលវេលាដែលត្រូវជួបជុំគ្នា។
តាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា នឹងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតរបស់ខ្លួន នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ជិតវត្តភ្នំ រាជធានីភ្នំពេញ៕
