ភ្លើងឆេះនៅម្តុំផ្សាទួលសង្កែបានបង្ករអោយមានការភ្ញាក់ផ្អើល
យ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋដែលនៅជិតនោះ។
គ្រោះអគ្គិភ័យនេះ ក៏បានបណ្តាលឲ្យបុរសម្នាក់ បានរង
របួសបាក់ដៃ និងបាក់ជើងផងដែរ ដោយធ្លាក់ពីលើផ្ទះ ខណៈ
ឡើងបាញ់ទឹកពន្លត់ភ្លើង។
ទំហំ នៃការឆាបឆេះមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរនៅឡើយទេ តែព័ត៌មានតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច បានបំផ្លាញតូប
និងផ្ទះអស់ជាច្រើន។ តែប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ភ្លើងបានឆេះផ្តើមចេញពីផ្ទះអាជីវករលក់ទូរស័ព្ទ ឈ្មោះ ហោ កឹមសេន។
សូមបញ្ជាក់ផងដែរថា ផ្សារទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ក្បែររង្វង់មូលស្ពានជ្រោយចង្វារ ធ្លាប់បានឆេះម្តងរួចមកហើយកាលពីចុងឆ្នាំ២០១២៕

