រថពាសដែកប្រយុទ្ធ១ មានសមត្ថភាពដូចជា មធ្យោបាយចុះវាយលុកពីដែនអាកាសដោយឧទ្ធម្ភាគចក្រ នឹងត្រូវបានរស្ស៊ីបន្តអភិវឌ្ឍ ដើម្បីបំពាក់ឲ្យបានគ្រប់គ្រាន់មុនឆ្នាំ២០៣០ ដើម្បីឆ្លើយតបនឹងសំណូមពរ នៃសង្គ្រាមទំនើប ។
មេបញ្ជាការកងកម្លាំងចុះពីដែនអាកាស វាយលុកថ្មើរជើងរុស្ស៊ី (VDV) ឧត្តមសនីយ៍ Vladimir Shamanov កាលពីថ្ងៃទី១ ខែសីហា បានឲ្យដឹងថា កងកម្លាំងនេះ នឹងត្រូវបានបំពាក់បរិក្ខាប្រយុទ្ធអនាគត រួមមានៈ រថពាសដែក “ឆ័ត្រយោង” ចុះពីលើអាកាស នាឆ្នាំ២០៣០ សំដៅឆ្លើយតបតាមសំណូមពរ នៃសង្គ្រាមទំនើប ។
រថពាសដែកប្រយុទ្ធ “ឆ័ត្រយោង” BMD-4M
ឧត្តមសេនីយ៍រូបនេះបានបង្ហើបថាៈ ជម្លោះប្រដាប់អាវុធនៅអំឡុងឆ្នាំ២០២០ និង ២០៣០ វាទាមទារឲ្យមាននូវមធ្យោបាយប្រយុទ្ធកូនកាត់ពហុសមត្ថភាព ជារថពាសដែកផង ហើយជាឧទ្ធម្ភាគចក្រផង ។ យើងខ្ញុំកំពុងរៀបចំផែនការអភិវឌ្ឍន៍ ប្រឡាយកាត់ រវាងរថពាសដែកប្រយុទ្ធធុនស្រាល និងឧទ្ធម្ភាគចក្រ អាចដឹកបានមនុស្ស ៤ នាក់ ។
លោក Shamanov ឲ្យដឹងថា កងកម្លាំង VDV នាថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ នឹងទទួលបានរថពាសដែក “ឆ័ត្រយោង” BMD ដែលជា Version កែសម្រួលថ្មី ក៏ដូចជារថពាសដែកដឹកទាហាន Ralenshka និង រថពាសដែកដឹកទាហាន BTR-82 ដែលបំពាក់កាំភ្លើងយន្តស្វ័យប្រវត្តិ 2A42 30-mm ។
តាមមេបញ្ជាការរូបនេះ ប្រព័ន្ធគ្រប់គ្រង និងបញ្ជាការយុទ្ធវិធីទំនើប C20 ក៏ត្រូវបានបំពាក់ជាបណ្តើរៗផងដែរ ។

កងកម្លាំងចុះពីលើអាកាស វាយថ្មើរជើងរុស្ស៊ី បច្ចុប្បន្ន រួមមានពលទាហានប្រមាណ ៣៥.០០០ នាក់ ចែកចេញជា ៤ កងពល និងមួយនៃវរៈសេនាធំ ។ លោក Shavmanov ឲ្យដឹងទៀតថា VDV នឹងត្រូវបានបំពេញបន្ថែម ៣ វរៈសេនាធំវាយលុក ចុះពីអាកាស ដើម្បីបង្កើនសមត្ថភាពប្រតិកម្មរហ័ស ក្នុងជម្លោះកើតមាន នាថ្ងៃអនាគត ប្រសិនមាននោះ ៕

រូបភាពខាងក្រោមនេះ ជាទិដ្ឋភាព BTR-82 ចុះលេងទឹក
ប្រភពពី : ខ្មែរស្ថាបនា