ការអំពាវនាវមួយរបស់លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ កាលពីថ្ងៃទី១១ ខែ សីហាម្សិលមិញ ដែលគេមើលឃើញថា ជាការបញ្ចុះបញ្ចូលកងកម្លាំងប្រដាប់អាវុធរបស់ជាតិអោយក្រោកឡើង ប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំប្រទេសបច្ចុប្បន្ន ត្រូវបានមន្រ្តីរាជរដ្ឋាភិបាលមួយចំនួនកត់សម្គាល់ថា ការអំពាវនាវនេះអាចនាំឲ្យមេដឹកនាំគណបក្សជំទាស់មួយនេះប្រឈមនឹង វិធានការច្បាប់។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
សូមរំលឹកថា ខ្លឹមសារអំពាវនាវដែលលោក សម រង្ស៊ី បានចុះផ្សាយលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១នោះបា នសរសេរថា៖ «ថ្ងៃនេះយើងបានឃើញច្បាស់នឹងភ្នែកហើយ គឺបងប្អូនដែលជាប៉ូលីស ប៉េអឹម កងកម្លាំងប្រដាប់អាវុធទាំងអស់់ ជាពិសេសពលទាហាន បានចេញមុខគាំទ្រគណបក្សសង្គ្រោះជាតិយើង យ៉ាងពេញទំហឹង ដូច្នេះនៅពេលដែលឃើញពួកគាត់ត្រូវបានគេដាក់ពង្រាយតាមជញ្ចើម ផ្លូវ សូមក្មួយៗកុំមានការព្រួយបារម្ភឲ្យសោះ ផ្ទុយមកវិញក្មួយៗត្រូវ ញញឹមដាក់គាត់ ហើយបើក្នុងដៃក្មួយមានទឹកសុទ្ធឬភេសជ្ជៈ ត្រូវជួនគាត់រួចនិយាយថា យើងត្រូវតែរួមគ្នាក្រោកឡើងទាមទារឲ្យ មានការ ផ្លាស់ប្តូរ ឲ្យទាល់តែបាន ដើម្បីសង្គ្រោះជីវភាព និងសង្គ្រោះជាតិយើង ក្នុងឆ្នាំ ២០១៣នេះ។កុំភ្លេចណាជួបបងប្អូនទាហ៊ានតាមផ្លូវរាក់ទាក់គាត់ផង គាត់ស្រលាញ់រាស្ត្រ និង ជាតិណាស់ គាត់មិនបំរើគ្រួសារ បក្សពួកនិយមទេ»។
ចំពោះការអំពាវនាវនេះ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានមានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា«ខ្ញុំជឿថា លោក សម រង្ស៊ី បាននិយាយអ្វីមួយផ្សេង ហើយប្រជាពលរដ្ឋបកស្រាយការនិយាយរបស់លោក សម រង្ស៊ី ក្នុងន័យផ្សេង ប៉ុន្តែបើប្រសិនបើ លោក សម រង្ស៊ី ពិតជាបាននិយាយយ៉ាងដូច្នោះមែននោះ វាគឺជាបទល្មើសព្រហ្មទណ្ឌ»។
ចំណែក លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់ក៏បានថ្លែងស្រដៀងគ្នានេះដែរថា «លោក សម រង្ស៊ី នឹងអាចប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ ដ្បិតលោក សម រង្ស៊ី បានប្រើប្រាស់សារញុះញង់ និងលើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋអោយមានការធ្វើរដ្ឋប្រហារ» លោក បន្ថែមថា ការបង្កអោយមានការធ្វើរដ្ឋប្រហារនេះវាធ្វើអោយកើតចលចលនៅ ទូទាំងប្រទេស៕
ប្រភពពី
www.fpmonline.net