
ព្រះ សីហនុ៖ តូបជួសជុលម៉ូតូ មួយកន្លែងត្រូវបានភ្លើងឆាបឆេះ អស់ទាំងស្រុងនៅវេលាម៉ោង ៦ និង៤៥នាទីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅក្រុមទី៨ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុនឺងក៏មានការខូចខាតអស់នូវទ្រព្យសម្បត្តិ មួយចំនួនក្នុងនោះមានម៉ូតូ ២គ្រឿងផងដែរ។
បើតាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់តូបជួសជុលម៉ូតូនោះ មានឈ្មោះ មាន កម្សាន្ត អាយុជាង ៤០ឆ្នាំ។
ការឆាបឆេះនេះទៀតសោត ក្រៅពីតូបជូសជុលម៉ូតូ ភ្លើងបានឆេះបំផ្លាញម៉ូតូសង់២គ្រឿង ស៊េរីឆ្នាំ២០០៣ និងឆ្នាំ ២០១៣ រួមនិងទ្រព្យសម្បត្តិមួយចំនួន ព្រមទាំងបង្ករបួសរលាកបន្តិចបន្តួច លើកូនជាងជួសជុលម៉ូតូម្នាក់ទៀត។ ភ្លើងក៏បានឆេះរាលដាលដល់តូបលក់គ្រឿងទេស នៅជាប់គ្នានោះ អស់បន្តិចផងដែរ។
គ្រោះអគ្គិភ័យនេះ មិនបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតនោះទេ គឹត្រូវអ្នកជិតខាង និងកម្លាំងសមត្ថកិច្ច ជួយពន្លត់ និងទប់ស្កាត់ទាន់ ពេលវេលា។
បើតាមកូនជាងជួសជុលម៉ូតូ លោក ពុយ វិចិត្រ អាយុ ២៤ឆ្នាំ ដែលរងរបួសក្នុងគ្រោះអគ្គិភ័យនេះដែរនោះ បាន ប្រាប់ថា នៅមុនពេលកើតហេតុរូបគាត់កំពុងប៉ះកង់ម៉ូតូ ស្រាប់តែភ្លើងបានឆាបឆេះក្នុងក្រឡអ៊ុតកង់ម៉ូតូ។ ពេលឃើញភ្លើងឆាបឆេះដូចនោះ គាត់ខ្លាចភ្លើងឆេះរាលដាល ទៅប៊ីដុងសាំងចំណុះ៣០លីត្រ នៅ ក្បែរនោះ គាត់ក៏ស្ទុះទៅទាញប៊ីដុងសាំង តែចៃដន្យទាញទៅដាច់ប៊ីដុងសាំងទៀត ទើបបណ្តាឲ្យភ្លើងឆាបឆេះពេញ ទំហឹងតែម្តង។
ក្នុងហេតុការណ៍គ្រោះអគី្គភយ័នេះ ប៉ូលីសបានសនិ្នដ្ឋានជំហ៊ានដំបូងថា បង្កឡើងដោយ កូនជាងប៉ះកង់
ច្រឡំប៊ីដុងប្រេងនិងប៊ីដុងសាំង ទើបមានការឆាបឆេះបែបនេះ ៕

____________________
ប្រភពព័ត៌មានពី៖ នគវត្ត