ភ្នំពេញៈ សាលា ដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ៍ ទី២៧ សីហា ២០១៣ បានបើកសវនាការប្រកាសសាលក្រម លើសំណុំរឿង ព្រហ្មទណ្ឌរបស់បុរសចំណាស់ជនជាតិបារាំងម្នាក់ ជាប់ពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាស និងរួមភេទជាមួយក្មេងប្រុស កម្ពុជាចំនួន ៣ នាក់
ដែល ជាអនីតិជន និងជាក្មេងរើសអេតចាយ តាមរន្ធគូថ ដែលបានប្រព្រឹត្ត នៅក្នុងសង្កាត់ផ្សារកណ្តល ២ ខណ្ឌដូនពេញ កាលពីអំឡុងខែឧសភា ឆ្នាំ ២០១១ និង ២០១២។
តុលាការបានសម្រេចផ្តន្ទាទោសគាត់ ឲ្យជាប់គុក ៧ ឆ្នាំ និង បង្គាប់ឲ្យជម្ងឺចិត្ត ទៅជនរងគ្រោះសរុប ១៥ លានរៀល។
លោក ហេង សុខណា ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា តុលាការបានសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ហ្សាក់ ហ្វីលីព អាល់ប៊ែរទីនី (Jacques PhilipeAlbertini) អាយុ ៧៤ ឆ្នាំ ជនជាតិបារាំងសេស ឲ្យជាប់គុករយៈពេល ៧ ឆ្នាំ និង បង្គាប់ឲ្យជម្ងឺចិត្ត ទៅជនរងគ្រោះសរុប ១៥ លានរៀល។
ប្រភពពី
ភ្នំពេញប៉ុស្តិ៍