អ្នកជំនាញខាងសុខភាព បានធ្វើការស្រាវជ្រាវលើស្ត្រីជាង២០០.០០០នាក់ដែលធ្វើ កិច្ចការផ្ទះសម្បែង។ ជាលទ្ធផលរកឃើញថា ការធ្វើកិច្ចការផ្ទះសម្បែង មានប្រយោជន៍ការពារជំងឺមហារីកសុដន់ ច្រើនជាងការលេងកីឡាទៅទៀត គឺដោយសារបម្រែបម្រួលអ័រម៉ូន និងមេតាបូលិករាងកាយ។ទម្រង់នៃសកម្មភាពរាងកាយក្នុង កម្រិតមធ្យម ដូចជាការធ្វើការងារផ្ទះសម្បែង អាចផ្តល់ប្រយោជន៍ច្រើនជាងការហាត់ប្រាណ ព្រោះវាទៀងទាត់ជាង។ សម្រាប់ស្ត្រីដែលរក្សាទម្ងន់ មានសុខភាពល្អ មិនសូវប្រឈមនឹងជម្ងឺមហារីកសុដន់ប៉ុន្មានទេ៕
ប្រភព khmerstation