រាជធានីភ្នំពេញ ៖ នៅមុខសាលមហោស្របកោះពេជ្រ នៅព្រឹកថ្ងៃទី១ កញ្ញា ២០១៣នេះ កម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញចំនួន២.០០០នាក់បាន បើកប្រតិបត្តិការហ្វឹកហាត់ត្រៀមចុះរៀបចំសណ្តាប់ធ្នាប់ និងថែរក្សាសន្តិសុខតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញដើម្បី រក្សាសន្តិសុខសង្គមជាតិទាំងមូល។
លោកជួន សុវណ្ណ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា សកម្មភាពនេះមិនអាចចាត់ទុកថា ជាការត្រៀមកម្លាំងដើម្បីបង្ក្រាបបាតុកម្មនោះទេ ប៉ុន្តែបើក្នុងករណីចាំបាច់គឺយើងមានកម្លាំងត្រៀមទប់ស្កាត់ទុក ជាស្រេចដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។
កងកម្លាំងខាងលើនេះចែកជា៤ផែន នៅតាមផែននីមួយៗមានប្រធានផែនទទួលខុសត្រូវរៀងៗខ្លួន៕សូមចុចត្រង់នេះ អានច្បាប់ដើម៖
សុមចុចត្រងនេះ ដើម្បីទស្សនាវីដេអូឃ្លីប ស្តីពី កម្លាំងនគរបាលស្នងការដ្ឋានរាជធានី ភ្នំពេញ២.០០០នាក់ហ្វឹកហាត់បង្ក្រាបបាតុកម្ម 






កម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ២.០០០នាក់ហ្វឹកហាត់បង្ក្រាបបាតុកម្ម