
គ្រួប្រុសស្រីពីរនាក់ បានបំពេញចំណង់ និងពន្លត់ភ្លើងតណ្ហារបស់ខ្លួន ក្នុងទូ ATM នៅទីក្រុង Siaya ប្រទេសកេនយ៉ា ដែលបានធ្វើឱ្យផ្អើលអ្នកយាម និងមនុស្សម្នានៅតំបន់នោះ ចោមរោមមើលយ៉ាងច្រើន។
អ្នកយាមនៅកន្លែង ATM បាននិយាយថា គាត់ស្មានតែអ្នកទាំងពីរ មកដកលុយ ប៉ុន្តែមួយស្របក់ក្រោយមក មិនឃើញចេញ គាត់ក៏ទៅពិនិត្យ។
“ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលទៅដល់ពួកគេកំពុងតែ សប្បាយជាមួយគ្នា។ អ្នកទាំងពីរ មិនបានដឹងថា មានមនុស្សកំពុងមើលគេឡើយ។ បន្ទាប់មក ខ្ញុំបានគោះទូដើម្បីប្រាប់ពួកគេឱ្យដឹងខ្លួន ហើយអ្នកទាំងពីរ ក៏បាននាំគ្នាចេញ ទៅកន្លែងផ្សេងទៀត”។
មុនប្រព្រឹត្តរឿងនៅកន្លែងសាធារណៈយ៉ាងដូច្នេះ គ្រូមិនស្គាល់អត្តសញ្ញាណទាំងពីរនេះ បាននាំគ្នាចូលរង្គសាលមួយ ហើយបានផឹកស្រាអស់ជាច្រើន។ ប្រភពឱ្យដឹងថា គ្រូម្នាក់ ជាស្ត្រីទើបតែនឹងលែងប្ដី។