កាលពី វេលាម៉ោង៣ និ១៧នាទីល្ងាច ថ្ងៃទី ២៥ ខែកក្កដាឆ្នាំ២០១៣ ខ្យល់កន្ត្រាក់ លាយនិងភ្លៀង មូយមេធំ មានបោកបក់យ៉ាងខ្លាំង មកលើភូមិ២ ក្នុងឃុំ ព្រៃមូល ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង ធ្វើអោយខូចខាត លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ចំនួន៦ខ្នង ក្នុងនោះរលំរាបដល់ដី ចំនួន២ខ្នង ។
ម្ចាស់ផ្ទះដែលរលំ ដល់ដីម្នាក់ឈ្មោះ ញ៉េប ស៊ីណា អាយុ២៧ឆ្នាំ ប្រពន្ធឈ្មោះ ឆេង សារ៉ុន អាយុ២៧ឆ្នាំ មានកូនស្រីម្នាក់ អាយុ ១ឆ្នាំកន្លះ នៅភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ អោយដឹងថា ផ្ទះគាត់មានទំហំ ៨ម៉ែត្រគុណនិង៧ម៉ែត្រ មានកម្ពស់២ម៉ែត្រ៨តឹក សង់អំពីឈើ ប្រកក្បឿងថៃ ទើបតែនិងឡើងនៅ បាន រយៈពេល២ឆ្នាំ ប៉ុណ្ណោះនិងមិនទាន់ សងប្រាក់ថ្លៃ សាងសង់ដែល ខ្ជីគេអស់ផង រហូតមកដល់ពេលនេះស្រាប់ តែជួបប្រទះនៅគ្រោះធម្មជាតិខ្យល់ កន្ត្រាក់បណ្តាល អោយរលំផ្ទះ របស់គាត់ខូចខាត ទាំងស្រុងតែម្តងបែបនេះ បើសរុបទំហំ នៃការខូចខាតអស់ ប្រមាណជិតមូយម៉ឺនដុល្លារ៕

ប្រភពពី happycambodia