បញ្ហាទំហំរបស់សុដន់ បានក្លាយទៅជាក្តីកង្វល់ជាខ្លាំងរបស់មិត្តនារីៗនាសម័យ បច្ចុប្បន្ននេះ។ មិត្តនារីខ្លះ ដោយសារតែចង់បានសុដន់ដែលមានទំហំធំ មូលក្បំ មិនយារធ្លាក់ មើលទៅបង្កប់ទៅដោយភាពសិចស៊ីនោះ បានសំរេចចិត្តទៅមជ្ឈមណ្ឌលកែសម្ផស្ស ដើម្បីធ្វើការវះកាត់បញ្ចូលស៊ីលីកូនទៅក្នុងសុដន់ទាំងគូ។ ចំណែកមានអ្នកខ្លះទៀត ជឿជាក់ទៅលើការលេបថ្នាំវេជ្ជសាស្រ្តប្រភេទណាមួយដែលអាច ធ្វើឲ្យសុដន់ឡើងធំមូលក្បំបាន ទាំងដែលពួកគាត់មិនបានគិតគូរពីផលប៉ះពាល់ដ៏អាក្រក់មួយចំនួននឹង កើតឡើងនាពេលអនាគតនោះទេ។
ប៉ុន្តែតាមរយះវីដេអូឃ្លីបខាងក្រោមនេះ យើងសង្ឃឹមថា ប្រិយមិត្តជាសុភាពនារីដែលតែងតែប្រាថ្នាចង់បានដើមទ្រូង ពើង ធំមូលក្បំនោះ នឹងអស់ក្តីបារម្ភចំពោះបញ្ហាទាំងនេះទៀតហើយ ក្រោយពីតារាសិចស៊ីថៃមួយរូបបានសំរេចថតជាវីដេអូណែនាំ រយះពេលមួយនាទី បង្ហាញពីរបៀបម៉ាស្សាដោយដៃ ដែលអាចជួយឲ្យសុដន់ឡើងធំ ស្អាត ដោយមិនចាំបាច់ធ្វើការចាក់បញ្ចូលសារធាតុគីមីឬលេបថ្នាំពេទ្យអី នោះទេ។
អញ្ចឹងកុំឲ្យប្រិយមិត្តរង់ចាំទស្សនាដោយអន្ទះសារនោះ សូមរីករាយទស្សនាវីដេអូណែនាំដោយតារាស្រីថៃដ៏ស្រស់សោភា ដូចតទៅ៖
ប្រភពពីhappycambodia