រាជធានីភ្នំពេញ
៖
តារាចម្រៀងនាង គង់ ចាន់រដ្ឋា កាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបថតជាច្រើនសន្លឹក នៅលើទំព័រហ្វេសប៊ុក របស់នាង ដោយបង្ហាញពីរាងដ៏ស្រឡូន និងសិចស៊ី
ជាមួយនឹងក្បាលពោះសខ្ចី រំលេចរន្ធផ្សិតផងដែរ។
ការបោះជំហានទៅមុខជាមួយនឹងអាជីពជាអ្នកសិល្បៈ តារាចម្រៀងស្រីសម្បុរស្រអែមស្រស់ ដែលមានដើម កំណើតចេញមកពីខេត្តសៀបរាបអង្គររូបនេះ បាននឹងកំពុងទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ ខណៈ ដែលកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ នាងបានទៅចុះកិច្ចសន្យា ចូលច្រៀងជាមួយផលិតកម្ម DiamondMusic បន្ទាប់ពីដកខ្លួនពីផលិតកម្មចាស់ប៉ុន្មានឆ្នាំមក។
ជាមួយនឹងភាពជោគជ័យនេះដែរ គង់ ចាន់រដ្ឋា ក៏បានបង្ហាញពីរូបសម្បត្តិដ៏ស្រស់ស្អាត ដែលថ្មីៗនេះ នាង បានបង្ហោះរូបថតប៉ុន្មានសន្លឹក នៅលើទំព័រហ្វេសប៊ុក របស់នាង ដោយបង្ហាញពីរាងដ៏ស្រឡូន និងសិចស៊ី ជាមួយនឹងក្បាលពោះសខ្ចី រំលេចរន្ធផ្សិតផងដែរ៕